បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ជោគជ័យក្នងនាមជាម្ចាស់ផ្ទះនៃវេទិកា World AI Impact ដំបូងបំផុតនៅទីក្រុងញូវដេលី

ឥណ្ឌា ជោគជ័យក្នងនាមជាម្ចាស់ផ្ទះនៃវេទិកា World AI Impact ដំបូងបំផុតនៅទីក្រុងញូវដេលី

បរទេស ៖ ប្រទេសឥណ្ឌា ក្នុងនាមជាមហាយក្សក្នុងតំបន់ ក៏ដូចជាពិភពលោក ទាំងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានទទួលភាពជោគជ័យយ៉ាងធំធេងក្នុងការរៀបចំព្រឹត្តិការណ៍វេទិកាស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI (World AI Impact) លើកដំបូងបំផុតសម្រាប់ឆ្នាំ២០២៦នេះ នៅទីក្រុងញូវដេលី។ កាលពីឆ្នាំ២០២៥ ប្រទេសឥណ្ឌា បានជាប់ចំណាត់ថ្នាក់ជាប្រទេសលេខរៀងទី៣ ក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា AI ប្រចាំឆ្នាំរបស់សកលលោកដែលរៀបចំ និងវាយតម្លៃដោយក្រុមអ្នកស្រាវជ្រាវរបស់សកលវិទ្យាល័យStanford។

Advertisement

ក្នុងនាមជាប្រទេសដំបូងនៅអឌ្ឍគោលខាងត្បុងដែលជារៀបចំវេទិកាកម្រិតពិភពលោកមួយនេះគេសង្កេតឃើញថា គោលបំណងធំនៃការរៀបចំវេទិកាពិភាក្សាមួយនេះបានធ្វើឡើងយ៉ាងលម្អិត និងស្ទើរគ្រប់ជ្រុងជ្រោយស្តីអំពីបច្ចេកវិទ្យា AI ​គិតចាប់ពីបញ្ហាសុវត្ថិភាពបច្ចេកវិទ្យា (AI Safety) ទៅដល់ការអភិវឌ្ឍដោយប្រើប្រាស់ AI ( AI for development)។ ក្រៅពីនោះក៏មានការផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្រដែលពិភពលោកគួរតែប្រើប្រាស់ AI ដើម្បីដោះស្រាយបញ្ហាធំៗរួមគ្នា ដូចជា ការធានានូវសុវត្ថិភាពវិស័យកសិកម្ម និងថាមពលបៃតងផងដែរ។

ដំណើរការនៃវេទិកាបានឈានមកដល់ថ្ងៃចុងក្រោយ ប្រទេសឥណ្ឌាបានបង្ហាញនូវមោទនភាពដែលបានរៀបចំព្រឹត្តិការណ៍នេះប្រកបដោយប្រសិទ្ធភាព និងជោគជ័យខ្ពស់ ក្រោមការចូលរួមពីសំណាក់មេដឹកនាំប្រទេស និងស្ថាប័នអន្តរជាតិមកពីជាង១០០ប្រទេស និងអ្នកចូលរួមទស្សនាដោយផ្ទាល់សរុបប្រមាណជាង ២០ម៉ឺននាក់ផ្សេងទៀត៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា