បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្កើនការនាំយកផលិតផលខ្មែរទៅលក់នៅតំបន់អឺរ៉ុប អាម៉េរិក និងកាណាដា

ពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្កើនការនាំយកផលិតផលខ្មែរទៅលក់នៅតំបន់អឺរ៉ុប អាម៉េរិក និងកាណាដា

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរដែល​កំពុង​រស់​នៅ​ក្រៅប្រទេស បាន​​បង្កើន​ការនាំយក អង្ករ គ្រឿងទេស គ្រាប់ស្វាយចន្ទី និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ​មួយចំនួនទៀតទៅលក់នៅតំបន់អឺរ៉ុប អាម៉េរិក និងកាណាដា។

Advertisement

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត​ផលមួយ បានលើកឡើងថា និន្នាការនេះ​​ធ្វើ​ឡើង​ដើម្បីគាំទ្រដល់​ការធ្វើពហិការ​ទំនិញ​របស់​ប្រទេសថៃក្នុងចំណោម​សហគមន៍​ខ្មែរនៅបរទេស។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«នៅកាណាដា ថ្ងៃមុនយើងនាំ១៦នាក់ មិនមែនម្នាក់ ពីរនាក់ទេ នៅបារាំង នៅអឺរ៉ុបនឹងជាង១០នាក់ដែរ ហើយនៅអាម៉េរិកជាង១០នាក់ដែរ។ ទី១ គាត់នាំយកទៅលក់នៅផ្សាររបស់គាត់ ទី២គាត់បោះដុំចែកចាយបន្ត។ ការនាំយក​ផលិតផល​ខ្មែរ​ទៅកាន់ទីផ្សារអន្តរជាតិ​នេះ មិន​ត្រឹម​តែជា​ឆន្ទៈ​ធ្វើពហិការទំនិញពី​ប្រទេសថៃ​សម្រាប់​សហគមន៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជា​ការលើកទឹកចិត្ត និងជំរុញ​ការគាំទ្រផលិតផលខ្មែរ និងចូលរួមផ្សព្វផ្សាយនូវផលិតខ្មែរ​ផងដែរ»។

អ្នកស្រី គឹមស័ង ឆាបពុយស៍ ជាពលរដ្ឋខ្មែរម្នាក់កំពុងរស់នៅប្រទេសបារាំង ​នាំយក​ទំនិញ​ពីកម្ពុជា​សម្រាប់​ផ្គត់ផ្គង់​ម៉ាតផ្ទាល់ខ្លួនចំនួន២ និងលក់បន្តទៅឲ្យម៉ាតចំនួន ៤ផ្សេងទៀត ព្រមទាំងផ្សព្វផ្សាយលក់ចែកចាយបន្តក្នុងបណ្ដាញសង្គម​សម្រាប់ពល​រដ្ឋខ្មែរក្នុងតំបន់អឺរ៉ុបផងដែរ។

ផលិតផលដែល អ្នកស្រី គឹមស័ង ឆាបពុយស៍  នាំចេញពីប្រទេសកម្ពុជា​រួមមាន ត្រីងៀត ប្រហុក ផ្អក កាពិ អង្ករ ស្ករត្នោត គ្រាប់ស្វាយចន្ទី ទឹកត្រី​​ ទឹកស៊ីអ៊ីវ និងប្រេងខ្យង ជាដើម។

អ្នកស្រីបានបញ្ជាក់ថា ៖

«ឥលូវនេះនៅតាមផ្សារស៊ុបភើម៉ាខីតធំៗរបស់អាស៊ីយើង នៅស្រុកបារាំងនេះ​ គេចាប់ផ្ដើមទៅធ្វើផលិត​ផលខ្មែរយើងនាំចេញមកហើយ យើងមានតំណាប់ស្វាយ យើងមាននំបញ្ចុក យើងមានស្វាយចន្ទី ជាពិសេ​ស​គឺអង្ករ មិនថាស៊ុបភើម៉ាខីតរបស់អាស៊ីដែលនៅស្រុកបារាំង ឬក៏របស់បារាំងដូចជាសាខាហ្វួ​ លីក្លែអីនឹង ក៏មានអង្ករយើងលក់ដែរនៅនឹង»។

អ្នកស្រីបានកត់សម្គាល់ឃើញថា ​សន្ទុះនៃការគាំទ្រផលិត​ផល​ខ្មែរនៅបារាំងគឺកើនឡើងច្រើន ជាពិសេស ក្រោយពេលពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកបានពហិកាផលិតផលរបស់​ប្រទេសថៃ បន្តាប់ពីភាគីថៃបានឈ្លានពានទឹកដីកម្ពុជា៕ ដោយ ៖ សេង បារាំង AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា