បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនផ្សោតទើបកើត ១ក្បាលបង្ហាញខ្លួននៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី

កូនផ្សោតទើបកើត ១ក្បាលបង្ហាញខ្លួននៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី

ថ្មីៗនេះ​កូន​ផ្សោត​ទើប​កើត ១ក្បាល ដែល​មាន​អាយុ​ប្រមាណ ៤ថ្ងៃ បាន​បង្ហាញ​ខ្លួន​នៅ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំ​ពី ខេត្តក្រចេះ ហើយ​ត្រូវ​បាន​ក្រុម​ការងារ​រដ្ឋបាល​ជល​ផល​និង​អង្គការ WWF ប្រទះ​ឃើញ ហើយ​ថត​បាន​សកម្មភាព​ទាំង​ស្រុង​របស់​វា។

Advertisement

កូន​ផ្សោត​ថ្មី​ដែល​ទើប​កើត​កាលពីថ្ងៃ ១៤ កុម្ភៈ កន្លង​ទៅ និង​មាន​អាយុ​ប្រមាណ ៤ ថ្ងៃ បាន​បណ្ដែត​ខ្លួន​លេង​លើ​ផ្ទៃ​ទឹក​ក្នុង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំ​ពី ស្រុកចិត្របុរី ខេត្តក្រចេះ។ សកម្មភាព​របស់​កូន​ផ្សោត​ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​ក្បាល​នេះ​ត្រូវ​បាន​ក្រុម​ការងារ​រដ្ឋ​បាល​ជល​ផល​ និង​អង្គការ WWF ថត​បាន​​ទាំង​វីដេអូ​ ព្រមទាំង​រូប​សន្លឹក។

តាម​រយៈ​ការ​ថត​បង្ហាញ​សកម្មភាព​ហែល​ឆ្វែល​ក្នុង​ទឹក​យ៉ាង​រីករាយ​របស់​កូន​ផ្សោត​ថ្មី ព្រម​ជាមួយ​រូប​រាង​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​វា​បាន​អន្ទង់​ចិត្ត ឆក់​បេះ​ដូង​មហាជន​ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ក្រចេះ ក្នុង​តំបន់​អភិរក្ស​ខាង​លើ ដ្បិត​ចង់​ឃើញ​កូន​ផ្សោត​នោះ​ដោយ​ផ្ទាល់​ភ្នែក។

គួរ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​សត្វ​ផ្សោត​នៅ​កម្ពុជា​មាន​ចំនួន​រហូត​ដល់ ១១៣ ក្បាល (គិត​ត្រឹម ៥ ឆ្នាំ​ចុង​ក្រោយ) ហើយ​ផ្សោត​ថ្មី​មួយ​ក្បាល​ដែល​ក្រុម​ការងារបាន​ប្រទះ​ឃើញ​​ជា​ផ្សោត​ដំបូង​ដែល​កើត​ក្នុង​ដើម​ឆ្នាំ ២០២៦ នេះ៕

ចុចទីនេះ ដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/100064879260244/videos/pcb.1382689500570346/1599901131134860

រូបភាព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា