បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានហាលប្រាសាទបេងមាលា ដែលទ្រុឌទ្រោមស្ទើរបាត់រូបរាង ប្រែមកសភាពរឹងមាំវិញហើយ

ស្ពានហាលប្រាសាទបេងមាលា ដែលទ្រុឌទ្រោមស្ទើរបាត់រូបរាង ប្រែមកសភាពរឹងមាំវិញហើយ

ស្ពាន​ហាល​ខាង​កើត​ប្រាសាទ​បេង​មាលា និង​ចម្លាក់​បង្កាន់​ដៃ​នាគ មាន​សភាព​រឹង​មាំ​ឡើង​វិញ និង​មាន​សោភណភាព​គួរ​ឱ្យ​ទាក់ទាញ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ​ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាល​ពី​ពេល ថ្មីៗ នេះ។

Advertisement

ស្ពាន​ហាល​នៃ​ប្រាសាទ​បេង​មាលា ដែល​រង​ការ​ខូច​ខាត​និង​ទ្រុឌទ្រោម​ជា​ខ្លាំង​ស្ទើរ​តែ​បាត់​រូបរាង ពេល​នេះ​ត្រូវ​បាន​ជួស​ជុល​សង្គ្រោះ និង​បាន​ប្រែ​ក្លាយ​ជា​មាន​សភាព​រឹង​មាំ និង​មាន​សោភណភាព​ឡើង​វិញ​ហើយ។ តាម​ការ​ឱ្យ​ដឹង​បន្ថែម ស្ពាន​ហាល​ខាង​កើត និង​បង្កាន់​ដៃ​ចម្លាក់​នាគ​សង​ខាង​ចំនួន ៤ កម្រាល ធ្នឹម និង​សសរ​នៃ​ប្រាសាទ​បេង​មាលា ត្រូវ​បាន​ជួសជុល​សង្គ្រោះ និង​បាន​យក​ទៅ​ដាក់​នៅ​ទីតាំង​ដើម ហើយ​រន្ធ​តា​ដែវ​ក៏​អាច​ឱ្យ​ទឹក​ហូរ​ឆ្លង​កាត់​បាន​ឡើង​វិញ​ដែរ។ ជាមួយ​គ្នា អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែទាំត្រួតពិនិត្យជាប្រចាំ សម្អាតស្មៅ ឬរុក្ខជាតិ ចៀសវាងការបង្កការខូចខាតដល់រចនាសម្ពន្ធស្ពានហាលជាបន្តទៀត។

បច្ចុប្បន្ន សាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញនៃស្ពានហាលមួយនេះ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា