បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បវរកញ្ញាខ្មែរកម្ពស់ខ្ពស់ទាំង ៤ រូប រួមគ្នា ផ្សព្វផ្សាយពីសម្លៀកបំពាក់ស្បៃខ្មែរ

បវរកញ្ញាខ្មែរកម្ពស់ខ្ពស់ទាំង ៤ រូប រួមគ្នា ផ្សព្វផ្សាយពីសម្លៀកបំពាក់ស្បៃខ្មែរ

វីដេអូ​ដែល​បវរកញ្ញា​ខ្មែរ ៤ រូប បាន​រួម​គ្នា​ជា​ធ្លុង​មួយ ជួយ​ប្រម៉ូត​ផ្សព្វផ្សាយ​ពី​ស្បៃ​ខ្មែរ​ក្នុង​នោះ អ្នក​គាំទ្រ​មិន​ត្រឹម​លាន់មាត់​សរសើរ​ពី​សម្រស់​ឡើយ តែ​ក៏​ជា​បវរកញ្ញា​ដែល​មាន​កម្ពស់​ខ្ពស់​ផង​ដែរ។ ក្នុង​នោះ​មាន ចន សុទីម៉ា, ប៊ី សុធារី, ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សិរីតុលា។

Advertisement

ឈុត​បុរាណ​ខ្មែរ «ស្បែ» ដែល​ត្រូវ​បាន​បវរកញ្ញា​ខ្មែរ​ល្បី​ឈ្មោះ និង​ធ្លាប់​បាន​តំណាង​លើ​ឆាក​អន្តរជាតិ កំពុង​ត្រូវ​បាន​ផុលផុស​ក្នុង​ផ្នត់​គំនិត​ប្រជាជន​កម្ពុជា កាន់តែ​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ងាក​ទៅ​មើល​សម្រស់​បវរកញ្ញា​ទាំង ៤ ចន សុទីម៉ា, ប៊ី សុធារី, ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សិរីតុលា ពេល​គ្រា​ឈុត «ស្បៃ» ខ្មែរ​បុរាណ ពិតជា​ស្រស់​ស្អាត​ខ្លាំង និង​ទទួល​បាន​ការ​សរសើរ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ។ អ្នក​ទាំង ៤ បាន​ប្រើប្រាស់​ស្បៃ​ក្នុង​ទម្រង់​ដូច​គ្នា​ជាមួយ​សំពត់ សារបាប់​ខ្មែរ មាន សាច់ ក្រាស់ ធ្ងន់ ត្បាញ ​ដោយ​ដៃ ធ្វើ​សូត្រ​មាន​ពណ៌​ធម្មជាតិ លាយ​ចេស មាស ឬ​ចេស​ប្រាក់ លើក​ជា​គោម​រំលេច​ដោយ​ក្បាច់រចនា និង​មាន​តម្លៃ​ខ្ពស់។

សម្រាប់ ចន សុទីម៉ា បាន​គ្រង​ឈុត​ស្បៃ​ភ្លី​ពី​ខាង​ក្នុង​ពណ៌​ផ្កា​ម៉ោង ១០ និង​សំពត់​សារបាប់​ខ្មែរ​ពណ៌បែកស្វាយ ហើយ​ពី​លើ​ស្បៃ​ភ្លី​មាន​ស្បៃ​​ប៉ាក់ ស្បៃ​ឌិន​ ដែលនៅក្នុងភាសារាជស័ព្ទហៅថា ព្រះសុភ័គ។ ចន សុទីម៉ា Miss Universe Cambodia 2023 មាន​កម្ពស់ ១,៨១។

ចំណែក ប៊ី សុធារី Miss Universe Cambodia 2017 បាន​គ្រង​ឈុត​ស្បៃ​ដូចគ្នា​ទៅ​នឹង ចន សុទីម៉ា ដែរ គ្រាន់តែ​កញ្ញា​មាន​ស្បៃ​ភ្លី​ពណ៌ ទឹកក្រូច ហើយ​កញ្ញា​មាន​កម្ពស់ ១,៧៥ ម៉ែត្រ។

រីឯ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់​រង​ទី២ Miss Universe Cambodia 2025ដែល​មាន​កម្ពស់​រហូត​ទៅ​ដល់ ១,៧៧ ម៉ែត្រ គ្រង​ឈុត​ស្បៃ​ពណ៌​ទឹក​សមុទ្រ ហើយ​សំពត់​សារបាប់​ក៏​មាន​ពណ៌​ដូច​គ្នា​ផងដែរ។

ចុងក្រោយ​គឺ ហុក សារីតុលា Miss Intercontinental Cambodia 2025 មាន​គ្រង​ឈុត​ពណ៌​ស្បៃ​អង្កាញ់​ពណ៌​បៃតង​ចាស់ ហើយ​គ្រប​ពី​លើ​ដោយ​ស្បៃ​ពានា​តាត​វែង។ តុលា មាន​កម្ពស់ ១,៧៣ ម៉ែត្រ សម្បុរ​ស្បែក​ស្រអែម​ស្រស់​ឆ្លុះ​ជាមួយ​ឈុត​ប្រពៃណី​ខ្មែរ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា