បើទោះជាស្ងប់ស្ងាត់ការវិលត្រឡប់មកកាន់វេទិកាបវរកញ្ញា តែ កុយ អេនណា មានសកម្មភាពផ្សេងៗមិនដាច់ឡើយ មិនថាការងារសិល្បៈ ការងារសប្បុរសធម៌ និងការងារប្រម៉ូតផ្សេងៗ។ ដូចនេះហើយបានជាកេរ្តិ៍ឈ្មោះតារាបង្ហាញម៉ូដរូបនេះ នៅតែបោះពួយទៅមុខយ៉ាងលឿន ទាំងលើហ្វេសប៊ុក និង Instagram។
ជាទូទៅរាល់ការងារ ស្នាដៃ និងសកម្មភាពគ្រប់យ៉ាង អេនណា តែង upload លើបណ្ដាញសង្គមគ្រប់បែបយ៉ាង។ នោះជាហេតុធ្វើឲ្យ IG របស់នាងទទួលបាន Follower ដល់ទៅ ១ លាននាក់ហើយ។ នៅលើបណ្ដាញសង្គម Instagram ក៏ជាជំហានបន្ទាប់ ដែលនាំឲ្យកេរ្តិ៍ឈ្មោះ និងសកម្មភាពដទៃរបស់កញ្ញាមានអ្នកទស្សនានៅក្រៅប្រទេសកាន់តែច្រើន។
ងាកទៅមើល FB page របស់បវរកញ្ញាសម្បុរសណ្ដែកបាយ កុយ អេនណា វិញក៏មាន Follower ១ លាននាក់ដែរ។ ក្នុងវ័យ ២៨ ឆ្នាំ អេនណា ទទួលបានជោគជ័យក្រាស់ក្រែលក្នុងអាជីព និងការងារសប្បុរសធម៌ ធ្វើឲ្យនាងមានអ្នកគាំទ្រទាំងប្រុសស្រី ក្មេងចាស់នៅទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា កុយ អេនណា តែងត្រូវបានអ្នកគាំទ្រទទូចសុំឲ្យនាងចូលត្រឡប់មកកម្មវិធីប្រកួតប្រជែងសម្រស់ ព្រោះថាទាំងរូបសម្រស់ ចំណេះដឹង កម្ពស់ ការងារ កញ្ញាមានទាំងព្រមអស់ហើយ៕
រូបភាព៖ Koy Anna