ក្រុម Stray Kids បានចូលក្នុងតារាង Global Artist Chart ជាលើកដំបូងនៅឆ្នាំ ២០២២ ក្នុងចំណាត់ថ្នាក់លេខ ៧ ហើយពេលនេះពួកគេបានជាប់ក្នុង Top 10 រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយសម្រេចបានចំណាត់ថ្នាក់ខ្ពស់បំផុតរហូតមកដល់បច្ចុប្បន្ន។
នៅលើតារាងនេះ ក្រុម Stray Kids បានឈរឈ្មោះក្បែរតារាប៉ុបល្បីៗ រួមមាន Taylor Swift, Drake, The Weeknd, និង Bad Bunny ដែលបញ្ជាក់ថាពួកគេជាសិល្បករ K-pop តែមួយគត់ក្នុងចំណោម Top 10 និងបង្ហាញឱ្យឃើញពីឥទ្ធិពលជាសកលរបស់ពួកគេ។
បន្ទាប់ពី Stray Kids ក្រុមចម្រៀងកូរ៉េមួយទៀតដែលបានជាប់ក្នុងបញ្ជីឆ្នាំចុងក្រោយនេះគឺ Seventeen ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១៤។ តារាចម្រៀងអាមេរិក Taylor Swift បានដណ្តើមតំណែងលេខ ១ ជាលើកទី ៦ ដោយអាចរក្សាតំណែងកំពូលនេះរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០២២ មក។
ក្រុមចម្រៀង Stray Kids នឹងបន្តសន្ទុះជាសកលរបស់ពួកគេក្នុងនាមជាតារាឯក (Headliners) នៃមហោស្រពតន្ត្រីធំៗជាច្រើននៅឆ្នាំនេះ។ ជាក់ស្ដែង ពួកគេនឹងសម្តែងនៅមហោស្រពតន្ត្រី The Governors Ball ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី ៦ ខែមិថុនា និងកម្មវិធី Rock in Rio នៅប្រទេសប្រេស៊ីល នៅថ្ងៃទី ១១ ខែកញ្ញា តាមម៉ោងក្នុងស្រុក ៕