សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានដាក់ចេញគោលនយោបាយចាយលុយរាប់ពាន់លានដុល្លារ រាប់ចាប់ពីការផ្តល់រង្វាន់ជាសាច់ប្រាក់ ការបន្ធូរបន្ថយពន្ធ និងការឈប់សម្រាកជូនពលរដ្ឋ ដើម្បីលើកទឹកចិត្តឲ្យពួកគេយកកូនឲ្យបានច្រើន ។

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានដាក់ចេញគោលនយោបាយចាយលុយរាប់ពាន់លានដុល្លារ រាប់ចាប់ពីការផ្តល់រង្វាន់ជាសាច់ប្រាក់ ការបន្ធូរបន្ថយពន្ធ និងការឈប់សម្រាកជូនពលរដ្ឋ ដើម្បីលើកទឹកចិត្តឲ្យពួកគេយកកូនឲ្យបានច្រើន ។
ការដាក់ចេញយុទ្ធសាស្ត្រនេះកើតមានឡើង បន្ទាប់ពីសិង្ហបុរីបានធ្លាក់ចូលទៅក្នុងចំណោមប្រទេសជាច្រើន មានដូចជា ជប៉ុន កូរ៉េខាងត្បូង និងចិន ដែលសុទ្ធសឹងតែប្រឈមនឹងវិបត្តិប្រជាសាស្រ្តយ៉ាងធ្ងន់ធ្ងរ បើទោះបីជារដ្ឋាភិបាលខំចំណាយលុយដល់ទៅរាប់ពាន់លានដុល្លារក៏ដោយ ។
សិង្ហបុរី ដែលមានប្រជាជនតែជាង ៦ លាននាក់ កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផ្នែកប្រជាសាស្ត្រ ខណៈដែលអត្រាកំណើតបានធ្លាក់ចុះមកនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺស្ថិតនៅក្រោម ១% ប៉ុណ្ណោះ ។
បើតាម VNExpress, ពលរដ្ឋសម័យទំនើបនៅសិង្ហបុរី លែងចង់បានកូនច្រើនដូចមុន ដោយសារតែពួកគេផ្ដោតខ្លាំងលើសេរីភាពបុគ្គល និងគុណភាពជីវិត ដែលកត្តាទាំងនេះ បានធ្វើឱ្យផែនការកសាងគ្រួសារបែបប្រពៃណីកាន់តែធ្លាក់ចុះ ។
ស្របពេលអត្រាកំណើតធ្លាក់ចុះ ប៉ុន្តែចំនួនមនុស្សវ័យចំណាស់នៅសិង្ហបុរី បែរជាកើនឡើងយ៉ាងរហ័ស ។ តួយ៉ាង ស្ថិតិថ្មីៗនេះរកឃើញថា ក្នុងចំណោមពលរដ្ឋសិង្ហបុរី ៥ នាក់ គឺមានម្នាក់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដែលនេះនឹងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់កម្លាំងពលកម្ម និងប្រព័ន្ធសេដ្ឋកិច្ចជាតិនៅថ្ងៃអនាគត ៕


ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា
