បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចេញមុខទប់ស្កាត់ អាមេរិក វាយប្រហារថ្មីលើ អ៊ីរ៉ង់

រុស្ស៊ី ចេញមុខទប់ស្កាត់ អាមេរិក វាយប្រហារថ្មីលើ អ៊ីរ៉ង់

មូស្គូ ៖ ប្រមុខការទូតរុស្ស៊ីបានចេញមុខទប់ស្កាត់សហរដ្ឋអាមេរិក កុំឱ្យបើកការវាយប្រហារថ្មីណាមួយលើប្រទេសអ៊ីរ៉ង់ និងអំពាវនាវឱ្យអត់ធ្មត់ដោះស្រាយភាពតានតឹងតាមសន្តិវិធី ។

Advertisement

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយថា ការវាយប្រហារថ្មីណាមួយរបស់អាមេរិកលើអ៊ីរ៉ង់ នឹងមានផលវិបាកធ្ងន់ធ្ងរ ហើយព្រមានថា ជំហាននេះគឺជាការប្រលែងលេងជាមួយភ្លើង ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al-Arabiya របស់អារ៉ាប៊ីសាអ៊ូឌីត លោក Lavrov បានសង្កត់ធ្ងន់ថា ផលវិបាកក្នុងរឿងនេះ គឺមិនល្អទេ ។ រុស្ស៊ីអាចវិនិច្ឆ័យបានថា មានហានិភ័យពិតប្រាកដនៃឧប្បត្តិហេតុនុយក្លេអ៊ែរ ។

ប្រមុខការទូតរុស្ស៊ីមានវ័យ៧៩ឆ្នាំរូបនេះបន្ថែមថា ទីក្រុងមូស្គូកំពុងតាមដានដោយប្រុងប្រយ័ត្ន នូវប្រតិកម្មក្នុងតំបន់មជ្ឈិមបូព៌ា ពីបណ្តាប្រទេសអារ៉ាប់ និងរាជាធិបតេយ្យឈូងសមុទ្រ ។

ជាមួយគ្នានេះ រុស្ស៊ីអំពាវនាវឱ្យមានការអត់ធ្មត់ស្វែងរកដំណោះស្រាយមួយ ដើម្បីឱ្យអ៊ីរ៉ង់អាចបន្តទៅមុខលើកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួនបាន ។

បច្ចុប្បន្ន កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់មានលទ្ធផលជាផ្លែផ្កាធំដុំណាមួយនៅឡើយទេ ។

ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យទីក្រុងតេហេរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់បានច្រានចោលយ៉ាងដាច់អហង្ការ និងបដិសេធថា ខ្លួនមិនកំពុងព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ្វីនោះទេ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា