ភ្នំពេញ៖អណ្តើកបិទមុខគឺជាប្រភេទសត្វកម្រមួយលើលោក។វាក៏មានសមត្ថភាពពិសេសក្នុងការលឹបក្បាល និង ជើងដោយរួញចូលទៅក្នុងស្នូករបស់ពួកវា។

ភ្នំពេញ៖អណ្តើកបិទមុខគឺជាប្រភេទសត្វកម្រមួយលើលោក។វាក៏មានសមត្ថភាពពិសេសក្នុងការលឹបក្បាល និង ជើងដោយរួញចូលទៅក្នុងស្នូករបស់ពួកវា។
លក្ខណៈយ៉ាងពិសេសរបស់សត្វអណ្តើកបិទមុខ គឺវាមានចលនាអាចបិទដោយខ្លួនឯងដោយសារសន្ទះស្នូកទ្រូងរបស់ពួកវាអាចបត់បានដូចត្រចៀកទ្វារ។ការបន្ស៊ាំ ឬការសម្របខ្លួននេះគឺមានចំពោះតែពពួកអណ្តើកបិទមុខប៉ុណ្ណោះ ក្នុងនោះចំណោមអណ្ដើកជិត ២០ ប្រភេទនៅទូទាំងពិភពលោក ។ដោយឡែកប្រភេទអណ្តើកទឹក និងអណ្តើកគោកផ្សេងៗទៀតសន្ទះស្នូកទ្រូងមិនអាចបត់បែនបានឡើយ។
ក្នុងការផ្សាយកាលពីថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២៦មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានបង្ហាញពីរបកគំហើញថា លក្ខណៈពិសេសនៃការសម្របខ្លួនរបស់អណ្ដើកបិទមុខបានជួយឱ្យពួកវាអាចការពារខ្លួនពីសត្វរំពានានា ដោយមិនអាចបើកស្នូកដើម្បីចូលទៅកាន់សរីរាង្គ ឬអវយវៈដែលនៅខាងក្នុងរបស់ពួកវាបានឡើយ។
ប៉ុន្តែមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានបន្តថា ទោះបីយ៉ាងណាជាអកុសល ដោយស្នូកវាមិនអាចការពារពួកវាបានពីមនុស្ស ដែលជាកត្តាគំរាមកំហែងដ៏ធំបំផុតចំពោះពួកវានៅទូទាំងពិភពលោក។ អណ្តើកបិទមុខ ដូចជាប្រភេទរងអណ្តើកបិទមុខ (Malayan) ដែរ គឺមានតម្រូវការខ្ពស់ ដោយការជួញដូរយកធ្វើជាអាហារប្រណីតរបស់មនុស្សនៅទូទាំងអាស៊ីអាគ្នេយ៍។
គួរជម្រាបថាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បាននិងកំពុងដំណើរការកម្មវិធីបង្កាត់ពូជដោយជោគជ័យសម្រាប់ប្រភេទដែលរងគ្រោះជិតផុតពូជនេះ។ជាមួយគ្នាអ្នកទេសចរក៏អាចចូលទៅទស្សនាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះចំពោះប្រភេទអណ្តើកដ៏អស្ចារ្យនេះផងដែរ៕
ដោយ៖ម៉ាដេប៉ូ
