បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនប្រុសលោក ត្រាំ បោះទុន ១.៥ ពាន់លានដុល្លារ ផលិតដ្រូនអត្តឃាតតម្លៃទាប តែសមត្ថភាពខ្ពស់

កូនប្រុសលោក ត្រាំ បោះទុន ១.៥ ពាន់លានដុល្លារ ផលិតដ្រូនអត្តឃាតតម្លៃទាប តែសមត្ថភាពខ្ពស់

វ៉ាស៊ីនតោន ៖ កូនប្រុសទី ២ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបោះទុនវិនិយោគជាមួយក្រុមហ៊ុនអ៊ីស្រាអែល Xtend ក្នុងទំហំទឹកប្រាក់ដល់ទៅ ១,៥០០ លានដុល្លារ ដើម្បីផលិតយន្តហោះដ្រូនអត្តឃាត ។

Advertisement

បើតាមកាសែត Wall Street Journal, ការសម្រេចចិត្តបោះទុនវិនិយោគរបស់លោក Eric Trump ដែលដែលជាកូនប្រុសទី ២ ក្នុងចំណោមកូនប្រុសទាំងបីរបស់លោក Trump ជាមួយក្រុមហ៊ុន Xtend គឺដោយសារតែក្រុមហ៊ុនអ៊ីស្រាអែលមួយនេះ មានសមត្ថភាពផលិតយន្តហោះដ្រូនអត្តឃាតមានតម្លៃទាប ប៉ុន្តែសមត្ថភាពខ្ពស់ ស្របពេលពិភពលោកប្រឈមមុខនឹងសង្គ្រាមសម័យទំនើប ។

តួយ៉ាង យន្តហោះដ្រូនអត្តឃាតរបស់ក្រុមហ៊ុន Xtend ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងប្រតិបត្តិការយោធាថ្មីៗនៅតំបន់ហ្គាហ្សា ជាពិសេសការវាយប្រហារក្នុងចម្ងាយជិត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទីក្រុង ។

បច្ចុប្បន្ន ក្រុមហ៊ុន Xtend បានបង្កើតទីតាំងផលិតកម្មមួយនៅរដ្ឋផ្លរីដារួចហើយ ក្រោមកិច្ចសន្យាតម្លៃរាប់លានដុល្លារពីមន្ទីរបញ្ចកោណ ខណៈដែលក្រុមហ៊ុនអ៊ីស្រាអែលមួយនេះ ត្រូវបានគេរាយការណ៍ថា មានគម្រោងរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន JFB Construction ផងដែរ ។

ការវិនិយោគលើក្រុមហ៊ុនផលិតយន្តហោះដ្រូនត្រូវបានគេមើលឃើញថា ជាចលនាហិរញ្ញវត្ថុជាយុទ្ធសាស្ត្រ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលកើនឡើង ។

អ្នកវិភាគខាងការពារជាតិលើកឡើងថា ការផលិតយន្តហោះដ្រូនអត្តឃាតកំពុងមានទីផ្សារ ដោយសារតែតួនាទីស្នូលកាន់តែខ្លាំងឡើង របស់យន្តហោះដ្រូនក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និង ការវាយប្រហារក្នុងភាពជាក់លាក់ ៕

ប្រភព ៖ Wall Street Journal និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា