បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SpaceX បាញ់បង្ហោះរ៉ុក្តែតធំបំផុតក្នុងលោកជាលើកដំបូង

SpaceX បាញ់បង្ហោះរ៉ុក្តែតធំបំផុតក្នុងលោកជាលើកដំបូង

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានបាញ់បង្ហោះរ៉ុក្កែត Starship V3 ដែលជារ៉ុក្តែតជំនាន់ថ្មីធំបំផុតក្នុងលោក និងមានថាមពលខ្លាំងបំផុតជាលើកដំបូង កាលពីថ្ងៃ សុក្រ ចេញពីមូលដ្ឋាន Starbase ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

Advertisement

នេះគឺជាការហោះហើរសាកល្បងលើកទី១២ ហើយការធ្វើតេស្តចុងក្រោយនេះ ទទួលបានជោគជ័យលើគោលដៅសំខាន់ៗភាគច្រើន ទោះបីជាមានបញ្ហាម៉ាស៊ីនខ្លះៗក៏ដោយ ។

បើតាម Space News, រ៉ុក្កែត Starship V3 មានកម្ពស់រហូតដល់ ១២៤ ម៉ែត្រ ខ្ពស់ជាងជំនាន់មុនៗ ឬស្មើនឹងអគារជាង ៤០ ជាន់ ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន Raptor 3 ដែលផ្តល់កម្លាំងរុញខ្លាំងជាងមុន និងមានរចនាសម្ព័ន្ធសាមញ្ញជាងមុន ។

រ៉ុក្កែតខ្នាតយក្សនេះ ត្រូវបានរចនាឡើង ដើម្បីផ្ទុកទំនិញបានដល់ ១០០ តោន និងមានសមត្ថភាពអាចចាក់បំពេញប្រេងនៅលើគន្លងអវកាស សម្រាប់ការធ្វើដំណើរទៅកាន់ព្រះចន្ទ និងភពអង្គារ ។

នៅពេលហោះហើរ រ៉ុក្តែត Starship V3 បានបញ្ចេញផ្កាយរណប Starlink គំរូចំនួន ២០ គ្រឿងដោយជោគជ័យទៅក្នុងលំហអាកាស ។ ផ្នែកប៊ូស្ទ័រជើងក្រោមបានធ្លាក់ចុះមកវិញ និងធ្វើការដុតបញ្ឆេះម៉ាស៊ីន ដើម្បីចុះចតក្នុងឈូងសមុទ្រម៉ិកស៊ិក ប៉ុន្តែបានជួបបញ្ហាម៉ាស៊ីនមួយចំនួន និងរលត់មុនកំណត់ ។

យោងតាម BBC, ការសាកល្បងរ៉ុក្តែតជំនាន់ V3 នេះ គឺជាការបោះជំហានដ៏សំខាន់សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA ក្នុងការប្រើប្រាស់រ៉ុក្កែតនេះ សម្រាប់បេសកកម្ម Artemis ដើម្បីនាំមនុស្សជាតិទៅកាន់ឋានព្រះចន្ទសាជាថ្មី ៕

ប្រភព ៖ Space News និង BCC ប្រែសម្រួល ៖ ឈឹម ទីណា

SpaceX new Starship V3 launches for first test flight

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា