បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះចម្បាំង J-10 របស់ចិន យកឈ្នះយន្តហោះពិឃាត Eurofighter ក្នុងលទ្ធផល ៩ទល់០ ក្នុងសមភូមិសាកល្បង

យន្តហោះចម្បាំង J-10 របស់ចិន យកឈ្នះយន្តហោះពិឃាត Eurofighter ក្នុងលទ្ធផល ៩ទល់០ ក្នុងសមភូមិសាកល្បង

ប៉េកាំង ៖ ប្រទេសចិនបានអះអាងថា យន្តហោះចម្បាំង J-10CE របស់ខ្លួន មានសមត្ថភាពមិនចាញ់យន្តហោះចម្បាំង Eurofighter Typhoon ឡើយ ក្នុងអំឡុងពេលសមយុទ្ធប្រយុទ្ធតាមអាកាសសាកល្បងចំនួន ៩ លើក ក្នុងឆ្នាំ ២០២៤ ។

Advertisement

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងប៉ាគីស្ថាន, យន្តហោះ J-10CE បានយកឈ្នះយន្តហោះ Eurofighter Typhoon ជាមួយនឹងលទ្ធផល ៩ទល់នឹង០ ក្នុងអំឡុងសមយុទ្ធយោធារួមគ្នាមួយ មានឈ្មោះថា “Zilzal-II” កាលពីខែមករា ឆ្នាំ២០២៤ នៅប្រទេសកាតា ។

បើតាម South China Morning Post, យន្តហោះចម្បាំង J-10CE របស់កងទ័ពអាកាសប៉ាគីស្ថាន ផលិតដោយប្រទេសចិន បានប្រឈមមុខនឹងយន្តហោះ Eurofighter Typhoon របស់កងទ័ពអាកាសកាតា ។

ក្នុងអំឡុងសមយុទ្ធសាកល្បងនោះ ចំពោះការប្រយុទ្ធចម្ងាយជិត យន្តហោះ J-10CE ឈ្នះយន្តហោះ Eurofighter Typhoon ៥ដងដាច់ ខណៈការប្រយុទ្ធចម្ងាយឆ្ងាយវិញ យន្តហោះ J-10CE ក៏បានយកឈ្នះយន្តហោះ Eurofighter Typhoon ៤ដងដាច់ផងដែរ ។ មកទល់ពេលនេះ ប្រទេសលោកខាងលិចនៅពុំទាន់ធ្វើការឆ្លើយតបចំពោះព័ត៌មាននេះនៅឡើយទេ ។

យ៉ាងណា ការបញ្ចេញព័ត៌មាននេះ បានជួយបង្កើនកេរ្តិ៍ឈ្មោះយន្តហោះចម្បាំងរបស់មហាយក្សចិនយ៉ាងខ្លាំងនៅលើទីផ្សារអាវុធអន្តរជាតិ ជាពិសេសសម្រាប់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ដែលកំពុងស្វែងរកជម្រើសជំនួសយន្តហោះចម្បាំងលោកខាងលិច ៕

ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា