បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ចំណាយពេលដើរ៣០នាទី ក៏អាចជួយសុខភាពបានច្រើន

ក្រៅពីកីឡាវាយសី និងរត់ ដែលកំពុងឆក់បានចំណាប់អារម្មណ៍ពីមហាជននាបច្ចុប្បន្ន ការដើរក៏ជាកីឡាដ៏កំំពុងពេញនិយមខ្លាំងដែរ។ ជាក់ស្ដែង មានមនុស្សម្នាជាច្រើនបានចូលរួមការហាត់ប្រាណដោយការដើរ​មិនថា ពេលព្រឹករសៀល និងពេលល្ងាចទេ ហើយស្ទើរតែគ្រប់ទីលានកន្លែង ទាំងនៅជិតៗគេហដ្ឋាន និងតាមសួនច្បារសាធារណៈនានា។

Advertisement

ថ្ងៃនេះ AMS Sports សូមលើកយកពីអត្ថប្រយោជន៍នៃការដើរមួយថ្ងៃ៣០នាទី បង្ហាញជូនទស្សនិកជន ដោយយោងតាមប្រភពពីស្ថាប័នសុខភាពនានា ៖

ទី១ សុខភាពសរសៃឈាមបេះដូង៖ ការដើរជួយពង្រឹងបេះដូង និងសួតរបស់អ្នក កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងសម្ពាធឈាមខ្ពស់។

ទី២ ការគ្រប់គ្រងទម្ងន់៖ ការដើរជួយដុតបំផ្លាញកាឡូរី ដូច្នេះវាពិតជាល្អសម្រាប់អ្នកដែលមានផែនការសម្រកទម្ងន់។

ទី៣ ពង្រឹងឆ្អឹង៖ លំហាត់ប្រាណទម្ងន់ដូចជាការដើរអាចជួយបង្កើនដង់ស៊ីតេឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។

ទី៤ សុខុមាលភាពផ្លូវចិត្ត៖ ការដើរអាចកាត់បន្ថយភាពតានតឹង ធ្វើអោយអារម្មណ៍ប្រសើរឡើង ស្រលះខួរក្បាលល្អ។

ទី៥ បង្កើនថាមពល៖ ការដើរទៀងទាត់អាចទប់ទល់នឹងភាពអស់កម្លាំង និងបង្កើនកម្រិតថាមពលទាំងមូលរបស់អ្នក។

ទី៦ ទទួលទានដំណេកបានស្រួល ៖ ការដើរក៏អាចធ្វើអោយគុណភាពនៃការគេងបានប្រសើរឡើងផងដែរ។

ប្រភពនានាក៏បានចែករំលែកពីគន្លឹះខ្លះៗសម្រាប់អ្នកដើរផងដែរ

ជ្រើសរើសស្បែកជើងបានត្រឹមត្រូវ សមស្របទៅនឹងការដើរ ស្រួលដើរ មិនឈឺជើង។

រក្សាជាតិទឹកក្នុងខ្លួន ៖ ពេលដើរ ត្រូវមានភ្ជាប់ជាមួយនូវទឹក ជាពិសេសនៅថ្ងៃក្តៅ។

កម្ដៅសាច់ដុំមុន និងក្រោយដើរ៖ បង្កើនល្បឿនរបស់អ្នកបន្តិចម្តងៗពេលចាប់ផ្ដើម និងចុងបញ្ចប់នៃការដើររបស់អ្នក។

រកកន្លែងដើរឱ្យបានត្រឹមត្រូវ៖ ជ្រើសរើសផ្លូវដែលមានភាពងាយស្រួលដល់អ្នកសម្រាប់ការដើរ មានសុវត្ថិភាព។

បង្កើតឱ្យទៅជាទម្លាប់៖ តាំងចិត្តដើររយៈពេល ៣០ នាទី ក្នុងមួយថ្ងៃរៀងរាល់សប្ដាហ៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា