អប្សរា មេឌា សឺវីស (AMS) គឺជាស្ថាប័នពហុព័ត៌មាន ដែលមានឯកទេសខ្ពស់ក្នុងការបង្កើតខ្លឹមមាតិកានានា ដើម្បីធ្វើប្រតិបត្តិការនៅលើបណ្ដាញទូរទស្សន៍ វិទ្យុ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ AMS បានខិតខំប្រឹងប្រែងដើម្បីក្លាយជា ម៉ាកយីហោផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយដែលគួរឱ្យទុកចិត្ត សម្រាប់ការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការផលិតមាតិកានៅកម្ពុជា។ បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើង ដោយបំពាក់ជាមួយនឹងសម្ភារបច្ចេកទេសស្របតាមបរិបទនិងគោលគំនិតនុវានុវត្ត ដូចនៅតាមបណ្តាប្រទេសជឿនលឿននានា លើសកលលោក ដើម្បីបំពេញតាមតម្រូវការ រសជាតិថ្មី ដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។
ទស្សនៈវិស័យរបស់ AMS គឺចង់ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឈានមុខគេ ដែលផលិតផ្សព្វផ្សាយនូវបណ្ដុះមាតិកា ដែលមានអត្ថប្រយោជន៍ពិត និងសម្បូរបែប សម្រាប់បម្រើដល់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្សគ្រប់វ័យ ទាំងក្នុងប្រទេស និងអន្តរជាតិ។
AMS ប្ដេជ្ញាផ្ដល់នូវព័ត៌មានដែលមានគុណភាពខ្ពស់ទៅកាន់ទស្សនិកជនគោលដៅ និងសាធារណជនទាំងក្នុង និងក្រៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើបប្រកបដោយនវានុវត្តន៍ ព្រមទាំងការប្រើប្រាស់ធនធានស្ថាប័នប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាងនេះទៅទៀត AMS គឺជាដៃគូយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងពូកែ ដើម្បីស្វែងយល់ពីតម្រូវការ គោលបំណង និងបញ្ហាប្រឈមរបស់អតិថិជន ដើម្បីអាចផ្ដល់នូវដំណោះស្រាយទីផ្សារដែលមានប្រសិទ្ធភាពខ្ពស់។
+0
ចំនួនទស្សនាខែមុន
+0
ចំនួនអ្នកទស្សនាខែមុន
+0
ចំនួនទស្សនាជាមធ្យមប្រចាំខែ
+0
ចំនួនអ្នកទស្សនាជាមធ្យមប្រចាំខែ
យើងមានបណ្តាញជាច្រើនដែលមានតួនាទីបង្កើតគ្រប់ប្រភេទមាតិកាសម្រាប់ទស្សនិកជនគ្រប់ៗរូប។
តាមដាន និងវិភាគនិន្នាការសេដ្ឋកិច្ចនៅកម្ពុជា និងក្នុងតំបន់អន្តរជាតិ
លើកស្ទួយការអប់រំតាមរយៈព័ត៌មាន និងការវិភាគ តាមគោលដៅ
ត្រួតពិនិត្យដំណើរការព័ត៌មានកីឡានៅក្នុងស្រុក និងអន្តរជាតិជាបន្តបន្ទាប់
ផ្តល់ការកម្សាន្ត និងផ្ដល់ព័ត៌មានជាមួយមាតិកាវប្បធម៌ និងស្ថានភាពបច្ចុប្បន្ន
លើកស្ទួយអរិយធម៌ និងវប្បធម៌ខ្មែរ សម្រាប់ជាតិ និងឆាកអន្តរជាតិ
ចែករំលែកទិដ្ឋភាព និងចំណេះដឹងស្តីពីសេដ្ឋកិច្ច និងបរិយាកាសនយោបាយនៅកម្ពុជា
ចំណេះដឹង និងព័ត៌មានពិត ខ្លី ខ្លឹម
សម្រស់ពិតនៃកម្ពុជា
ចែករំលែកចំណេះដឹង និងព័ត៌មានពិតអំពីប្រវត្តិសាស្រ្តកម្ពុជា
ទូរទស្សន៍អប្សរាដើម្បីប្រជាជន
អប់រំ កីឡា និងយុវជន
សង្គម សេដ្ឋកិច្ច អរិយធម៌
សូមបំពេញព័ត៌មានខាងក្រោមប្រសិនបើមានសំណួរផ្សេងៗទៀត។