«ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែល ខ្មែរ ប៊ែវើរីជីស នៅតែបន្តជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ រួមចំណែកធំក្នុងការលើកកម្ពស់វិស័យគុនខ្មែរ ឱ្យកាន់តែខ្លាំងទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បញ្ជូនកីឡាករ-កីឡាការិនីលំដាប់កំពូលចំនួន ៦ រូប ទៅប្រកួត នៅទីក្រុងប៉ារីស ក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០២៦»។

































