បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្មែរ ប៊ែវើរីជីស ជាដៃគូស្អិតរមួតដែលជំរុញកីឡាករ-កីឡាការិនីកម្ពុជាឱ្យឈ្នះមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតអន្តរជាតិ

ខ្មែរ ប៊ែវើរីជីស ជាដៃគូស្អិតរមួតដែលជំរុញកីឡាករ-កីឡាការិនីកម្ពុជាឱ្យឈ្នះមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតអន្តរជាតិ

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសភ្លាមៗថានឹងចូលរួមឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០០ លានរៀល ដល់សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ដើម្បីបន្តជំរុញកីឡាមួយនេះឱ្យកាន់តែរីកដុះដាលទៅមុខ កាន់តែខ្លាំងបន្ថែមទៀត។ អ្វីដែលអ្នកឧកញ៉ាបានសង្កត់ធ្ងន់ជាងនេះទៀតនោះ​ គឺចង់ឱ្យសហព័ន្ធបន្តស្វែងរកគ្រូបង្វឹកដែលមានកម្រិតខ្ពស់មកដុះខាត់សមត្ថភាព កីឡការ-កីឡាការិនី របស់កម្ពុជាធ្វើយ៉ាងណាឱ្យពេលចេញទៅប្រកួតនៅក្រៅប្រទេស អាចបង្ហាញពីភាពខ្លាំងរបស់កម្ពុជាឱ្យបរទេសបានឃើញ។

Advertisement


ការប្រកាសនេះ បានធ្វើឡើងនៅអគារ ជីប ម៉ុង ថោវើ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដែល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយកាលពី ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកឃីកបុកស៊ីងអាស៊ី ឆ្នាំ២០២៤ កន្លងទៅ ដែលប្រព្រឹត្តឡើងនៅលើទឹកដីកម្ពុជាផ្ទាល់ រយៈពេល ៨ ថ្ងៃ ជាលទ្ធផល កម្ពុជា ទទួលបានមេដាយសរុប ៣៩ គ្រឿង រួមមាន៖ មេដាយមាស៨, ប្រាក់ ៣, និងសំរិទ្ធ ២៨។ 

គួរឱ្យដឹងផងដែរថា ដំណើរការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតខ្នាតអន្តរជាតិដ៏ធំមួយនេះ អាចបញ្ចប់ទៅដោយរលូន និងជោគជ័យ ដោយសារតែមានការចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងការសហការរៀបចំដោយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុនកូនខ្មែរមួយនេះ នៅតែបន្តបង្ហាញគោលជំហរលើការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកដោយបានឧបត្ថម្ភគាំទ្រទាំងស្រុង បញ្ជូនកីឡាករ-កីឡាការិនីគុនខ្មែរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកប្រចាំទ្វីបអ៊ឺរ៉ុបឆ្នាំ ២០២៦។ ជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង និងដណ្តើមបានជ័យលាភីត្រឡប់មកវិញ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាសរុប ៤៧ លានរៀលបន្ថែមទៀត ជូនដល់កីឡាករ-កីឡាការិនីទាំង ៦ រូបថែមទៀតផង។

ខ្មែរ ប៊ែវើរីជីស ជួយវិស័យកីឡាច្រើនជាងគេ បង្កើតឱកាសបង្ហាញសមត្ថភាព បណ្តុះជំនាញ លើកកម្ពស់ជីវភាពកីឡាករ-កីឡាការនី សិល្បករ-សិល្បការិនីខ្មែរ គ្រូបង្វឹក បណ្ដុះអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីបន្តផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ វប្បធម៌ខ្មែរដ៏អស្ចារ្យ ទាំងក្នុង និងក្រៅប្រទេស ឱ្យបានស្គាល់កាន់តែច្បាស់៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា