អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណចំនួន ៧ ប្រភេទពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅវត្តទួលអណ្តែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីរក្សាទុក ចុះបញ្ជី អភិរក្ស និងវិភាគបន្ថែមនៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋាន និងមន្រ្តីបានចុះទៅទទួលវត្ថុបុរាណទាំង ៧ ដោយផ្ទាល់។ វត្ថុបុរាណទាំងនោះរួមមាន ដងខ្លួនបដិមាទេពស្រី ធ្វើពីថ្មភក់ ១ និងវត្ថុសិល្បះ ៦ទៀតរួមមាន ក្រឡ ១ធ្វើពីដីដុត, កំណាត់សសរពេជ្រ២, ចម្លាក់ទេពស្រី ១, ចម្លាក់ទេពស្រីរាំ ១, និងវត្ថុសិល្បៈមួយទៀតទំនងជា ថ្មបស ១ ធ្វើពីថ្មភក់។ គួរឱ្យដឹងថា វត្ថុបុរាណទាំងនេះរដ្ឋបាលស្រុក និងព្រះសង្ឃបានទទួលពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញកន្លងមក នឹងបានប្រគល់បន្តមកអាជ្ញាធរជាតិព្រះវិហារដើម្បីរក្សាទុក និងអភិរក្ស៕

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ