យោងតាមសំណេរដែលបង្ហោះដោយលោក តាន់ គីមសួរ បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃបើកបង្ហាញផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដោយកម្មវិធីចាប់ផ្ដើមពីម៉ោង ៦ ល្ងាចតទៅ នៅសួនច្បារវត្តមុទុមវត្តី។

យោងតាមសំណេរដែលបង្ហោះដោយលោក តាន់ គីមសួរ បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃបើកបង្ហាញផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដោយកម្មវិធីចាប់ផ្ដើមពីម៉ោង ៦ ល្ងាចតទៅ នៅសួនច្បារវត្តមុទុមវត្តី។

«ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព» រំលេចការឈឺចាបរបស់រាស្ត្រខ្មែរ ក្នុងសង្គ្រាមឈ្លានពានរបស់ចោរសៀម បានកំពុងលេចរូបរាងឡើងនៅកណ្ដាលទីក្រុងភ្នំពេញ។ ផ្ទាំងគំនូរទី២ បន្ទាប់ពីគំនូរសិល្បៈដំបូងដែលមានវត្តមានលើទឹកដីអង្គរខេត្តសៀមរាប នឹងបើកបង្ហាញជាផ្លូវការក្នុងថ្ងៃនេះហើយពោលគឺថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៦។ គំនូរសិល្បៈដែលត្រូវបើកបង្ហាញជាផ្លូវការនាថ្ងៃនេះ ជាការគូរវាសនូវរូបភាពដែលបង្ហាញពីការឈឺចាប់ និងទុក្ខវេទនារបស់រាស្ត្រខ្មែរក្រោមភ្លើងសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ជនសៀម ដែលសោកនាដកម្មមួយនេះបានធ្វើឱ្យកងទ័ពខ្មែរ និងជនស៊ីវិលស្លូតត្រង់ជាច្រើននាក់បាត់បង់ជីវិត និងរងរបួស ព្រមទាំងខូចខាតផ្ទះសម្បែង ត្រូវជម្លៀសខ្លួនមករស់នៅក្នុងជំរំសុវត្ថិភាព ជាពិសេសការខូចខាតទ្រព្យសម្បត្តិជាច្រើនទៀតដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ព្រមទាំងហេដ្ឋារចនាសម្ពន្ធ អគារតូចធំ ផ្សារ សាលារៀនជាច្រើនរាប់មិនអស់។





ការឈឺចាប់ទាំងអស់នេះត្រូវបានវិចិត្រករស្ម័គ្រចិត្តទាំងខ្មែរនិងបរទេសយកមកគូរវាសនៅលើផ្ទាំងក្រដាសទំហំ ៣៥ ម៉ែត្រការ៉េ នៅក្នុងទីតាំងនៃសួនច្បារវត្តបុទុមវត្តី។ គួរបញ្ជាក់ជាផ្លូវការម្ដងទៀតថា ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព រំលេចការឈឺចាប់របស់រាស្ត្រខ្មែរ ក្នុងភ្លើងសង្គ្រាមឈ្លានពានចង់លេបត្របាក់ទឹកដីរបស់ខ្មែរពីសំណាក់ទាហានសៀម នឹងបើកជាផ្លូវការក្នុងថ្ងៃទី ៣ ខែ មីនានេះ ហើយបន្តដាក់តាំងជូនសាធារណជនទស្សនារហូតដល់ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២៦៕
រូបភាព ៖ តាន់ គឹមសួរ
