ស្ពានឈើថ្មើរជើងដ៏ប្រណីត ដែលទើបបញ្ចប់ការសាងសង់ កំពុងលេចវត្តមានក្នុងបរិវេណនៃប្រាសាទបេងមាលា ត្រៀមចាំទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំខាងមុខ។

ស្ពានឈើថ្មើរជើងដ៏ប្រណីត ដែលទើបបញ្ចប់ការសាងសង់ កំពុងលេចវត្តមានក្នុងបរិវេណនៃប្រាសាទបេងមាលា ត្រៀមចាំទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំខាងមុខ។

ចំណាយពេលជាង ៧ ខែ ទីបំផុតស្ពានឈើថ្មើរជើងនៃប្រាសាទបេងមាលា បានបញ្ចប់ការសាងសង់ជាស្ថាពរ និងបានត្រៀមជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្ត។ ស្ពានឈើដ៏ប្រណីតមួយនេះ មិនត្រឹមជាច្រកសម្រាប់ដើរទស្សនា ប៉ុន្តែគឺជា «មគ្គុទ្ទេសក៍ឈើ» ដែលនាំភ្ញៀវទេសចរលម្ហែកាយពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទ។ អ្នកទេសចរអាចផ្ដិតយកទិដ្ឋភាពពីលើអាកាសនៃក្បូរក្បាច់ចម្លាក់ដ៏វិចិត្រ និងគំនរថ្មីពីលើស្ពានទើបសង់ថ្មី ជាមួយដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃ ប្រៀបបានការដើរក្នុងឋានសួគ៌បុរាណ។
ស្ពានថ្មីនេះត្រូវបានសង់ឡើងជំនួសឱ្យស្ពានចាស់ដែលទ្រុឌទ្រោមទៅតាមអាយុកាល និងអាកាសធាតុ ជាមួយការរចនាបង្គំតាមបទដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំង ក្នុងប្រវែងសរុប ១៨៩ ម៉ែត្រ រីឯទទឹងត្រូវបានពង្រីកឱ្យធំទូលាយជាងមុន (ចាប់ពី១.៣០ម៉ែត្រ ដល់ ១.៧០ម៉ែត្រ) ៕











រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
