បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
“កម្រាលពូក” តើគួរតែផ្លាស់ប្ដូរញឹកញាប់ប៉ុណ្ណា?

“កម្រាលពូក” តើគួរតែផ្លាស់ប្ដូរញឹកញាប់ប៉ុណ្ណា?

ក្រោយពីចេញទៅប្រើប្រាស់ជីវិតពេញមួយថ្ងៃ មិនថារៀនសូត្រ ឬធ្វើការរកស៊ី ​ការត្រឡប់មកផ្ទះពេលយប់ ហើយដាក់ខ្លួនគេងលើពូកក្រាលដោយកម្រាលដែលស្អាត មានក្លិនក្រអូប និងសាច់ក្រណាត់រាបស្មើ គឺជាក្តីសុខតូចមួយដែលជួយឱ្យអ្នកអាចរំសាយភាពហត់នឿយបានយ៉ាងល្អ។

Advertisement

ប៉ុន្តែសំណួរដ៏សំខាន់មួយដែលមានមនុស្សជាច្រើននៅតែមានចម្ងល់នៅឡើយនោះ គឺថា តើគួរផ្លាស់ប្ដូរកម្រាលពូកញឹកញាប់ប៉ុណ្ណា ទើបជាពេលវេលាល្អបំផុតចំពោះអនាម័យ និងសុខភាព? អ្នកជំនាញបានលើកឡើងថា ការផ្លាស់ប្ដូរកម្រាលពូក ១ដងក្នុងមួយសប្ដាហ៍ គឺជាពេលវេលាដែលល្អបំផុត។ ទោះបីជាតួលេខនេះហាក់ដូចជាញឹកញាប់សម្រាប់អ្នកខ្លះ ប៉ុន្តែប្រសិនបើពិចារណាលើអ្វីដែលអ្នកមើលមិនឃើញនឹងភ្នែក ការសម្អាតតាមកាលកំណត់នេះ គឺជាពេលវេលាដ៏សមស្រប ប្រៀបដូចជាការវិនិយោគទាំងលើសុខភាព និងសម្រស់។

ជាក់ស្ដែង នៅពេលដែលអ្នកគេងរាល់យប់ រាងកាយរបស់អ្នកនឹងជម្រុះកោសិកាស្បែកដែលងាប់រាប់លានកោសិកា ទន្ទឹមគ្នានឹងញើស ក៏ដូចជាជាតិប្រេងចេញពីស្បែក ដែលសារធាតុទាំងនេះនឹងជ្រាបចូលទៅក្នុងសរសៃក្រណាត់របស់កម្រាល​ពូកដោយផ្ទាល់។

បញ្ហាគឺត្រង់ថា កោសិកាស្បែកដែលងាប់ទាំងនោះ គឺជាប្រភពអាហារដ៏សំខាន់មួយសម្រាប់ពពួកសត្វល្អិតនៅក្នុងធូលី ខណៈដែលពួកវាច្រើនតែលូតលាស់បានល្អក្នុងមជ្ឈដ្ឋានដែលមានកម្ដៅ និងសំណើមពីរាងកាយរបស់មនុស្ស។ ដូច្នេះហើយ ប្រសិនបើអ្នកមិនផ្លាស់ប្ដូរកម្រាលពូករៀងរាល់សប្ដាហ៍នោះទេ វាគឺជាពេលវេលាដ៏សមស្របក្នុងការកកើតបាក់តេរី និងផ្សិត ដែលជាមូលហេតុចម្បងនៃរោគសញ្ញាអាឡែហ្ស៊ី រមាស់ កន្ទួល រហូតដល់ការកើតមុនលើផ្ទៃមុខ និងខ្នងជាដើម។

យ៉ាងណាមិញ ដ្បិតការផ្លាស់ប្ដូរកម្រាលពូក ១ដងក្នុងមួយសប្ដាហ៍ ជាពេលវេលាដែលញឹកញាប់ស្រាប់ទៅហើយ ក៏ប៉ុន្តែក្រុមមនុស្សខ្លះទាមទារឱ្យមានការផ្លាស់ប្ដូរកម្រាលពូកញឹកញាប់ជាងនេះទៅទៀត ប្រមាណ ៣-៤ ថ្ងៃម្តង។ តួយ៉ាង សម្រាប់បុគ្គលដែលមានជំងឺអាឡែហ្ស៊ី ឬហឺត មានសត្វចិញ្ចឹមដែលឡើងមកគេងលើគ្រែជាមួយ និងបុគ្គលដែលបែកញើសច្រើនពេលយប់ជាដើម។

ការរៀបចំគ្រែ យកកម្រាលពូកទៅបោក សម្ងួត និងក្រាលថ្មី ដ្បិតមិនមែនជាការងារស្មុគស្មាញ តែជាការងារដែលមានច្រើនដំណាក់កាល​ និងចំណាយពេលយូរ រហូតមនុស្សមួយចំនួនមិនបានផ្លាស់ប្ដូរកម្រាលពូកញឹកញាប់តាមការគួរ។ ក៏ប៉ុន្តែការផ្លាស់ប្ដូរកម្រាលពូកញឹកញាប់ គឺជាវិធីសាស្ត្ររក្សាអនាម័យមួយ ដែលធ្វើឱ្យរាងកាយរបស់អ្នកបានសម្រាកយ៉ាងពេញលេញ កាត់បន្ថយហានិភ័យបញ្ហាសុខភាព និងជួយឱ្យអ្នកភ្ញាក់ឡើងជាមួយនឹងភាពស្រស់ស្រាយរៀងរាល់ព្រឹក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា