បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វាលស្មៅបៃតងស្រស់ប្រែជាពណ៌មាសបង្កើតបានទិដ្ឋភាពប្លែកភ្នែកលើភ្នំខ្នងផ្សារ

វាលស្មៅបៃតងស្រស់ប្រែជាពណ៌មាសបង្កើតបានទិដ្ឋភាពប្លែកភ្នែកលើភ្នំខ្នងផ្សារ

វាល​ស្មៅ​ពណ៌​មាស​នៃ​តំបន់​ភ្នំ​ខ្នង​ផ្សារចាប់ផ្ដើម​បញ្ចេញ​សម្រស់​ទាក់​ចិត្ត​ទេសចរ​ឱ្យ​ចង់​ទៅ​លេង​កម្សាន្ត​ម្ដងទៀត ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​បាន​កម្រាល​ព្រំ​ពណ៌​មាស​ដែល​ក្រាល​គ្រប​លើ​ភ្នំ​ធម្មជាតិ​​មួយ​នេះ។

ភ្នំ​ខ្នង​ផ្សារ បាន​ក្លាយ​ជា​ឋានសួគ៌​ធម្មជាតិ​នៃ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ដែល​ប្រសព្វ​មុំ​បី​នៃ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់។ តំបន់​មួយ​នេះ​មាន​វាល​ស្មៅ​ដ៏​ស្រស់​ស្អាត និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ទៅ​តាម​រដូវ​កាល។ ជាក់ស្ដែង នៅ​រដូវ​ប្រាំង​វាលស្មៅ​បាន​ប្រែ​ក្លាយ​ជា​ពណ៌​មាស ប្រៀប​បី​ដូច​ជា​កម្រាល​ពណ៌​មាស ដែលគ្របដណ្ដប់លើផ្ទៃនៃ​ដែនដីរបស់ភ្នំខ្នងផ្សារ នៅ​ពេល​ដែល​មាន​ពន្លឺ​ចាំង​មក​ប៉ះ​។

ក្រៅ​ពី​វាល​ស្មៅ​ពណ៌​មាស ទីនោះ​ក៏​មាន​ព្រៃ​ព្រឹក្សា​ក្រាស់ សំឡេង​សត្វ​តូចៗ បក្សា​បក្សី​ខ្ញៀវខ្ញារ អឺងកង ប្រៀប​បាន​តន្ត្រី​បំពេ​ឱ្យ​អារម្មណ៍​បាន​ស្រាកស្រាន្ត រំសាយ​អស់​ទុក្ខ​កង្វល់​នានា ជាមួយ​បរិយាកាស​ធម្មជាតិ​ដ៏​បរិសុទ្ធ និង​ខ្យល់​ដែល​បក់​មក​ប៉ះ​រាងកាយ ហើយ​បើ​សម្លឹង​ទៅ​ឆ្ងាយ​បន្តិច អ្នក​នឹង​បាន​ឃើញ​ពពក​ហោះ​កាត់​ព្រៃ​យ៉ាង​ក្រាស់ ជា​រស​ជាតិ​ថ្មី​មួយ​លើ​តំបន់​ធម្មជាតិ​មួយ​នេះ​រហូត​ត្រូវ​បាន​អ្នក​ទេសចរ​ប្រសិទ្ធិនាម​ទីនោះ​ថា ឋាន​សួគ៍​ក្រោម​មេឃ។

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ឡើង​ទៅ​កាន់​ភ្នំ​ខ្នង​ផ្សារ​ដំបូង​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ទៅ​កាន់​ទី​រួម​ខេត្ត​កំពង់ស្ពឺ រួច​បត់​តាម​ស្តុប (ច្បារ​មន) ទៅ​ស្ដាំ ប្រមាណ ១ គីឡូម៉ែត្រ យើង​នឹង​បាន​ដល់​រង្វង់​មូល​ឱរ៉ាល់ (រង្វង់​មូល​ផ្សារ​កន្ទួត) រួច​បន្ត​ដំណើរ​ទៅ​មុខ​តា​ផ្លូវ​លំ ប្រមាណ ៣៥ គីឡូម៉ែត្រ ដោយ​ជិះ​កាត់​តំបន់ ទេរ​ទឹក​ពុះ និង​ទំនប់​តា​សាល នោះ​យើង​និង​បាន​ដល់​លម្ហែ​បៃតង (ដំណាក់​ដំរី) ដែល​ជា​មាត់​ច្រក​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​ខ្នង​ផ្សារ៕

រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា