ក្រោយទទួលបានគ្រាប់ផ្កាកប្បព្រឹក្ស (បូព្រឹក្ស) ចំនួន ១០ ការ៉ុង មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានចាត់ចែងធ្វើការបណ្ដុះទៅតាមបច្ចេកទេសកសិកម្ម និងត្រៀមចែកជូនពលរដ្ឋដែលស្រលាញ់និងចូលចិត្តរុក្ខជាតិលម្អដោយឥតគិតថ្លៃ។

កាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៦ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានបង្ហោះជូនដំណឹងលើផេកផ្លូវការថា មន្ទីរទទួលបានគ្រាប់ផ្កា បូព្រឹក្ស ១០ ការ៉ុង ពីគិរីរីសតក្រោមការស្វះស្វែងពីសំណាក់លោកប្រធានមន្ទីរ អេង រស្មី។ ជាមួយគ្នា ក្រោយការបណ្ដុះគ្រាប់ផ្កាបានជោគជ័យ កូនរុក្ខជាតិផ្កា បូព្រឹក្ស នឹងធ្វើការចែកជូនដល់ពលរដ្ឋដើម្បីយកទៅបណ្ដុះបន្តនៅតាមផ្ទះ និងនៅតាមទីតាំងផ្សេងៗ ដើម្បីលម្អក៏ដូចជាបន្ថែមសម្រស់ត្រកាលនៃតំបន់រស់នៅ ឬតាមកន្លែងរមណីយដ្ឋានកម្សាន្តនានាតាមបណ្ដាខេត្តក្រុងនៅកម្ពុជា។
បន្ថែមពីនេះ មន្ទីរខេត្តពោធិ៍សាត់ក៏បានឱ្យដឹងបន្ថែមទៀតថា នាពេលបច្ចុប្បន្នផ្កា បូព្រឹក្ស កំពុងរីកស្គុះស្គាយយ៉ាងស្រស់បំព្រងលើទឹកដីនៃភ្នំ ១៥០០ ។ ជាទូទៅ ផ្កាប្រភេទនេះរីកតែម្ដងប៉ុណ្ណោះក្នុង ១ ឆ្នាំ ដោយចាប់ផ្ដើមរីកពេញលេញក្នុងចន្លោះខែ កុម្ភៈនិងមីនា ក្នុងរយៈពេល ៤៥ ថ្ងៃប៉ុណ្ណោះ៕

រូបភាព ៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់