បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្បាច់គុនសៅលីង ត្រឡប់​មក​កម្ពុជា​ម្ដង​ទៀត សម្ដែង​រួម​គ្នា ក្បាច់គុនល្បុក្កតោ លើទឹកដីអង្គរ

ក្បាច់គុនសៅលីង ត្រឡប់​មក​កម្ពុជា​ម្ដង​ទៀត សម្ដែង​រួម​គ្នា ក្បាច់គុនល្បុក្កតោ លើទឹកដីអង្គរ

មហា​ព្រឹត្តិការណ៍​ល្បុក្កតោ​ខ្មែរ និង​ក្បាច់​គុណ​សៅលីង​ចិន ត្រៀម​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​ទឹក​ដី​អង្គរ នៃ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី ៣០ ខែ មេសា ខាង​មុខ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន សិក្សា​ទី​ផ្សារ និង​ផ្សព្វផ្សាយ ទេសចរណ៍​ក្រៅ​ប្រទេស។

Advertisement

ការ​ត្រឡប់​មក​ជា​ថ្មី​ម្ដង​ទៀត ពោល​គឺ​លើក​ទី​២ នៅ​លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ខេត្តសៀមរាប នូវ​ផ្ទាំង​ទស្សនីយភាព​នៃ​ការ​សម្ដែង​រួម​គ្នា ក្បាច់​គុន​ល្បុក្កតោ និង​ក្បាច់​គុន​សៅលីង(ចិន) គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​យ៉ាង​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ។ លើក​នេះ​ដែរ មហា​ព្រឹត្តិការណ៍​វេញ​ចំណង​មិត្តភាព​មួយ​នេះ នឹង​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ២០២៦ ក្នុង​ខេត្ត​សៀមរាប នាវេលាម៉ោង ៧៖៣០ នាទី ដល់ម៉ោង ១១៖៣០ នាទីព្រឹក (ដោយ​ឡែក ទីតាំង​ជាក់លាក់នៃការរៀបចំកម្មវិធីគណៈកម្មការ​នឹងបញ្ជាក់​ជូន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ)។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​សម្ដែង​រួម​គ្នា​នៃ​ក្បាច់​គុណ​ដែល​ជា​សម្បត្តិ​ដ៏​អស្ចារ្យ​មិន​អាច​កាត់​ថ្លៃ​របស់កម្ពុជា-ចិន គឺ​ជា​ទស្សនីយភាព​មួយដ៏​កម្រ ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​២ គួរអញ្ជើញ​មកទស្សនាដោយផ្ទាល់ និង​​ផ្ដិត​យក​ទិដ្ឋភាព​មួយ​នេះ​​នៅ​លើ​ទឹក​ដី​អង្គរ នៃ​ប្រទេស​កម្ពុជា៕

រូបភាព ៖ Overseas Marketing & Promotion Department, Ministry of Tourism of Cambodia

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា