បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត់គូមានអីអត់ល្អ! ព្រោះការអត់គូ គឺជា “Privilege”!

អត់គូមានអីអត់ល្អ! ព្រោះការអត់គូ គឺជា “Privilege”!

ការប្រើជីវិតនៅលីវមកយូរ ធ្វើឱ្យយើងទម្លាប់នឹងការរស់នៅម្នាក់ឯង ទៅណាមកណាដោយខ្លួនឯងបានយ៉ាងស្រួល។ ប៉ុន្តែជួនកាល ក៏មិនអាចហាមចិត្តមិនឱ្យមានអារម្មណ៍ឯកាបានដែរ នៅពេលឃើញអ្នកដទៃមានគូក្បែរកាយ ជាពិសេស ដូចជាក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជាដើម។

Advertisement

សម្រាប់អ្នកណាដែលកំពុងមានអារម្មណ៍ថាសោកសៅជាមួយនឹងភាពឯកា រហូតចាប់ផ្តើមបន្ទោសខ្លួនឯងថា “យើងមិនល្អគ្រប់គ្រាន់ដើម្បីឱ្យអ្នកណាម្នាក់មកស្រលាញ់” សូមចងចាំថា វាមិនចម្លែកទេដែលអ្នកមានអារម្មណ៍បែបនេះ។ តែសូមកុំឱ្យគំនិតនេះជះផលអវិជ្ជមានមកលើអ្នក ព្រោះតម្លៃនៃជីវិតអ្នកមិនអាស្រ័យទៅលើ ការមានគូ ឬអត់គូទេ។

ថ្ងៃនេះ AMS សូមណែនាំអត្ថប្រយោជន៍ ៥ ចំណុចពីការនៅលីវ ព្រោះការអត់គូ គឺជា “Privilege” ជាចំណុចពិសេស ដែលមិនមែនមនុស្សគ្រប់គ្នាអាចមានដូច។

១. នៅលីវដើម្បីបានធ្វើអ្វីដែលខ្លួនចង់ធ្វើ  

ការនៅលីវនេះហើយ​ គឺជាដំណាក់កាលជីវិតដែលអ្នកអាច “ផ្តល់ពេលវេលាឱ្យខ្លួនឯង” ល្អបំផុត។ សាកសួរខ្លួនឯងមើលថា តើថ្ងៃនេះមានអ្វីដែលអ្នកចង់ធ្វើតែមិនទាន់មានឱកាសបានធ្វើដែរឬទេ? កត់ត្រាវាទុក ហើយចាប់ផ្ដើមធ្វើវាឱ្យហើយ។ ពេលខ្លះអ្នកមានគូ មិនប្រាកដថា មានពេលទំនេរមកធ្វើរឿងទាំងនេះទេ។

២. នៅលីវដើម្បីអភិវឌ្ឍខ្លួនឯង

ឧស្សាហ៍អភិវឌ្ឍខ្លួនឯងឱ្យបានច្រើន មិនថាជាការបន្ថែមជំនាញថ្មី ចំណេះដឹង ឬភាពរីកចម្រើនក្នុងការងារនោះទេ។ តែពូកែ និងឆ្លាត មន្តស្នេហ៍នឹងកើនឡើងដោយខ្លួនឯង។

៣. នៅលីវដើម្បីបំពេញចន្លោះខ្វះខាត

ចាំបាច់រង់ចាំមនុស្សម្នាក់ទៀតចូលមកបំពេញចន្លោះខ្វះខាតរបស់ខ្លួនឯងធ្វើអ្វី? ចាប់ផ្ដើមបំពេញចន្លោះខ្វះខាតរបស់ខ្លួន​ ដោយខ្លួនឯង ព្រោះមានតែអ្នកទេដែលស្គាល់ខ្លួនឯងច្បាស់បំផុត។ នៅពេលដែលអ្នកធ្វើឱ្យខ្លួនឯងពេញលេញ ១០០ភាគរយ ការមានគូគឺជាជម្រើស មិនមែនដើម្បីយកមកបំពេញចន្លោះឱ្យគ្រប់ ១០០ភាគរយនោះទេ។

៤. នៅលីវដើម្បីស្រឡាញ់ខ្លួនឯង

ការស្រលាញ់ខ្លួនឯង គឺជារឿងសំខាន់ក្នុងជីវិត។ បើអ្នកមិនទាន់ចេះស្រឡាញ់ខ្លួនឯង អ្នកក៏មិនអាចស្រឡាញ់អ្នកដទៃបានដែរ។ មើលថែខ្លួនឯងឱ្យបានល្អ ដូចដែលអ្នកចង់ឱ្យអ្នកដទៃមកមើលថែអ្នក។ ធ្វើម្ហូបល្អៗញ៉ាំ ទិញរបស់ដែលខ្លួនឯងចង់បាន ចូលហាងធ្វើក្រចក ម៉ាស្សាមុខ ដរាបណាអ្វីដែលអ្នកចង់ធ្វើមិនប៉ះពាល់អ្នកដទៃ ធ្វើវាចុះ។

៥. នៅលីវដើម្បីរក្សាស្ដង់ដារខ្លួនឯង

មិនបាច់ខ្វល់ខ្វាយបន្ទាបស្ដង់ដារខ្លួនឯង ដើម្បីចង់បានអ្នកណាម្នាក់ មកបំបាត់ភាពឯកាទេ។ Right Person នឹងចូលមករកអ្នកក្នុងពេលវេលាដែលស័ក្តិសម ដោយអ្នកមិនចាំបាច់ខំប្រឹងឱ្យហត់នឿយនោះទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា