បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បើមិនចង់ទទួលទានសារធាតុគីមី គួរឈប់លាងបន្លែតាម ៥វិធីនេះ

បើមិនចង់ទទួលទានសារធាតុគីមី គួរឈប់លាងបន្លែតាម ៥វិធីនេះ

ការលាងបន្លែមុនទទួលទាន និងចម្អិន​ គឺជាវិធីសាស្រ្តរក្សាសុវត្ថិភាពចំណីអាហារមួយ ដែលអ្នកត្រូវអនុវត្តជាប្រចាំ។ ប៉ុន្តែតើអ្នកដឹងទេថា វិធីលាងបន្លែខ្លះដែលអ្នកតែងតែធ្វើរហូតមកនោះ ប្រហែលជាមិនបានជួយកម្ចាត់សារធាតុគីមីដូចដែលអ្នកគិតនោះទេ។ លើសពីនេះ វិធីខ្លះថែមទាំងអាចបន្ថែមសារធាតុគីមីចូលទៅក្នុងបន្លែទៀងផង។  

ខាងក្រោមនេះ គឺជាកំហុសទាំង ៥ ដែលមនុស្សភាគច្រើនតែងតែអនុវត្តជាប្រចាំនៅពេលលាងបន្លែ៖

១. ការត្រាំបន្លែក្នុងទឹកយូរៗ ជួយលាងសារធាតុគីមីបានល្អ

គំនិតដែលថា ការត្រាំបន្លែក្នុងទឹកយូរៗនឹងជួយកម្ចាត់សារធាតុគីមីចេញពីបន្លែ គឺជាការយល់ខុសដ៏ពេញនិយមមួយ។ ប៉ុន្តែការពិត ការត្រាំទឹកយូរពេក អាចធ្វើឱ្យបន្លែស្រូបយកសារធាតុគីមីនៅលើស្លឹកដែលរលាយក្នុងទឹក ចូលទៅវិញបន្លែវិញ។

វិធីដែលត្រឹមត្រូវ៖ ត្រាំបន្លែក្នុងទឹកស្អាតមិនលើសពី ១៥ នាទី រួចលាងជម្រះជាមួយទឹកដែលហូរម្តងទៀត។

២. លាងបន្លែជាមួយអំបិល កាន់តែប្រៃកាន់តែល្អ

មនុស្សជាច្រើនជឿថា ការដាក់អំបិលកាន់តែច្រើន នឹងអាចកម្ចាត់សារធាតុគីមីបានល្អ។ ជាក់ស្ដែង អំបិលគ្រាន់តែអាចជួយដេញសត្វល្អិតបានខ្លះ ប៉ុន្តែវាមិនអាចកម្ចាត់សារធាតុគីមីបានទាំងអស់ទេ ហើយការប្រើអំបិលច្រើនពេក អាចធ្វើឱ្យបន្លែបញ្ចេញជាតិទឹក នាំឱ្យស្រពោន និងបាត់បង់ភាពស្រស់ជាដើម។

វិធីដែលត្រឹមត្រូវ៖ ប្រសិនបើប្រើអំបិល គួរប្រើក្នុងបរិមាណតិចតួច និងត្រូវលាងជម្រះដោយទឹកហូរម្តងទៀត។

៣. ទឹកខ្មេះ ឬម្សៅ Baking Soda ជួយលាងសារធាតុគីមីបានល្អ

មនុស្សជាច្រើនចូលចិត្តប្រើទឹកខ្មេះ ឬ Baking Soda ព្រោះជឿថាវាជួយកម្ចាត់សារធាតុគីមីបានល្អបំផុត។ ប៉ុន្តែការពិត ទឹកខ្មេះ ឬ Baking Soda មិនអាចកម្ចាត់សារធាតុគីមីដែលនៅលើបន្លែទាំងអស់ទេ។ បន្ថែមពីនេះ ការប្រើប្រាស់ក្នុងបរិមាណច្រើន ក៏អាចបន្សល់សារធាតុមិនល្អដែលចេញពីទឹកខ្មេះ ឬ Baking Soda នៅលើបន្លែបានដែរ។

វិធីដែលត្រឹមត្រូវ៖ ប្រើក្នុងបរិមាណណែនាំ និងត្រូវលាងសម្អាតដោយទឹកស្អាតឱ្យបានច្រើនដង។

៤. លាងបន្លែគ្រប់មុខក្នុងពេលតែមួយ ដើម្បីសន្សំទឹក និងពេលវេលា

ការលាងបន្លែច្រើនប្រភេទបញ្ចូលគ្នាក្នុងទឹកតែមួយ អាចបណ្តាលឱ្យសារធាតុគីមី ឬភាពកខ្វក់ពីបន្លែប្រភេទមួយ ឆ្លងទៅបន្លែមួយប្រភេទទៀត។

វិធីដែលត្រឹមត្រូវ៖ លាងបន្លែដាច់ដោយឡែកពីគ្នា ជាពិសេសបន្លែដែលត្រូវទទួលទានឆៅ។

. ចិតសំបករួច ទើបលាងតាមក្រោយ

មនុស្សជាច្រើនគិតថា ការចិតសំបកឱ្យរួច ចាំលាងឱ្យស្អាតតែម្ដង មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែការពិត កាំបិតអាចនាំយកសារធាតុគីមីពីសំបក ចូលទៅក្នុងសាច់បន្លែ ឬផ្លែឈើបាន។

វិធីដែលត្រឹមត្រូវ៖ គួរលាងបន្លែ ឬផ្លែឈើទាំងមូលឱ្យស្អាត មុនពេលចិតសំបកចេញ។

វិធីលាងបន្លែដែលណែនាំ

  • បេះ ឬញែកស្លឹកចេញពីគ្នាមុនពេលលាង
  • ត្រាំក្នុងទឹកស្អាតចន្លោះ ១០ ទៅ ១៥ នាទី
  • លាងជាមួយទឹកហូរម្តងមួយៗ
  • ទុកឱ្យស្រស់ទឹកមុននឹងយកទៅចម្អិន ឬទទួលទាន

មនុស្សជាច្រើនទទួលទានបន្លែ ក្រោមហេតុផលសុខភាព តែការលាងបន្លែខុសវិធី អាចនាំយកសារធាតុគីមីពីបន្លែទៅបំផ្លាញសុខភាពវិញ។ ដូច្នេះ ការលាងបន្លែត្រឹមត្រូវ គឺជារឿងសំខាន់ដែលធ្វើឱ្យការទទួលទានអាហារគ្រប់ចាន មានសុវត្ថិភាព និងគុណប្រយោជន៍ពេញប្រសិទ្ធភាព ៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា