យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាត្រឡប់មកជាថ្មីក្នុងឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីកៀរគរថវិកាបន្តបេសកកម្មក្នុងការព្យាបាលទារក កុមារតូចៗនិងស្ត្រីមានផ្ទៃពោះនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ១ មិថុនា ខាងមុខនេះ មូលនិធិគន្ធបុប្ផាកម្ពុជានឹងប្រារព្ធបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ ២០២៦ សម្រាប់កុមារកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
យុទ្ធនាការនេះនឹងចាប់ផ្ដើមពីថ្ងៃ ទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២៦ (រយៈពេល១ខែពេញ)។ អាស្រ័យដូចបានជម្រាបជូនជាដំណឹងសង្ឃឹមមហាជនទាំងក្នុងនិងស្រុកស្រុកចូលរួមបរិច្ចាគតាមរយៈ QR ដែលបានភ្ជាប់ជូននៅខាងក្រោម។ ជំនួយជាថវិការបស់សប្បុរសជនទាំងអស់គឺជាចំណែកដ៏ធំនៅក្នុងការបន្តបេសកកម្មរបស់មន្ទីរពេទ្យក្នុងការជួយដល់កុមារ និងទារក ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់នៅក្នុងមន្ទីរពេទ្យ៕

រូបភាព ៖ ក្រសួងទេសចរណ៍