ផ្ទុយទៅវិញ វា ត្រូវតែរួមបញ្ចូលនូវការបង្កើតបរិយាកាសរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា ដែលអាចលើកកម្ពស់សុខុមាលភាព សុខភាព និងសុភមង្គលរបស់ប្រជាជនបានយ៉ាងពិតប្រាកដ។ គួរបញ្ជាក់ផងដែរ The Top Spirt Center 271 មានប្រភេទកីឡាចម្រុះរហូតដល់ទៅ 6 ផ្សេងគ្នាគឺ កីឡាលេងបាល់ទះ បាល់ទាត់ បាល់បោះ វាយសី វាយកូនហ្គោលសិប្បនិម្មិត និងលេង Pickleball ថែមទៀតផង។
ដើម្បីអបអរសាទរ ការបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលកីឡា The Top Sport Center 271 កំពុងមានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់ ៣០% ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា នេះ ។ លោកអ្នកក៏អាចធ្វើការកក់តាមរយៈ Telegram និង Mobile App ឬទាក់ទងមកកាន់ទូរស័ព្ទលេខ៖ 011 993 888
ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ហួង ហេនរី បានបង្ហើបឱ្យដឹងដែរថា នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ មជ្ឍមណ្ឌលកីឡា the Top Sport Center 271 នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា PickleBall ដ៏ពិសេសមួយ ដោយថវិកាទទួលបានពីការចុះឈ្មោះចូលរួម នឹងបង្វិលជាមូលនិធិជួយដល់មន្ទីរពេទ្យ និងជួយដល់ជនទីទ័ល ជាដើម៕