ជូនជាដំណឹងដល់មហាជន រាជធានីភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលគ្រោងរៀបចំធ្វើក្នុងរយៈពេល ៦ ថ្ងៃ និងនៅតាមទីតាំងមួយចំនួននេះ។

ជូនជាដំណឹងដល់មហាជន រាជធានីភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលគ្រោងរៀបចំធ្វើក្នុងរយៈពេល ៦ ថ្ងៃ និងនៅតាមទីតាំងមួយចំនួននេះ។

នាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងសមាគមទូរទស្សន៍ និងវិទ្យុ និងអ្នកសារព័ត៌មាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូបផងដែរ។
ជាមួយគ្នា ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ត្រូវបានរៀបចំធ្វើក្នុងរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ នៅតាមទីតាំងមួយចំនួនក្នុងក្រុងភ្នំពេញដូចជា ផ្លូវថ្មើរជើងចតុមុខ Walk Street , វត្តភ្នំ , សួនច្បារ Vattanac Capital Lifestyle មកដល់ផ្សាររាត្រី និងទីតាំងផ្សេងទៀតដូចជា វរិវេណវត្តមទុមវតី បាសាក់លែន និងបរិវេណផ្សារទួលទទំពួង៕
រូបភាព ៖ ក្រសួងព័ត៌មាន
