មិនត្រឹមជាទីកន្លែងសក្ការ ប្រាសាទទន្លេស្ងួត ធ្លាប់ជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រ «អរោគ្យសាលា» នៅតំបន់ខាងជើងអង្គរ ក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលកសាងឡើងនាចុងសតវត្សរ៍ទី ១២ និងដើមទី ១៣។

មិនត្រឹមជាទីកន្លែងសក្ការ ប្រាសាទទន្លេស្ងួត ធ្លាប់ជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រ «អរោគ្យសាលា» នៅតំបន់ខាងជើងអង្គរ ក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលកសាងឡើងនាចុងសតវត្សរ៍ទី ១២ និងដើមទី ១៣។

សំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះគឺជាសក្ខីភាពនៃព្រះបាទជ័យវរ្ម័នទី៧ (ពោលគឺសាងសង់ក្នុងរជ្ជកាលរបស់ព្រះអង្គ) មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ ភូមិនគរក្រៅ សង្កាត់គោកចក។ ប្រាសាទនេះត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹកដ៏ធំល្វឹងល្វើយ ដែលមានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង ៤០០ ម៉ែត្រ ហៅសព្វថ្ងៃថា «ទន្លេស្ងួត»។
បច្ចុប្បន្ន «ទន្លេស្ងួត» លែងស្ងួតដូចឈ្មោះទៀតហើយ។ តាមរយៈការស្តារជួសជុលទំនប់ និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណឱ្យមានជីវិតឡើងវិញ ដែលអាចស្តុកទឹកបានអតិបរមារហូតដល់ ៧៧០ ០០០ ម៉ែត្រត្រីគុណ។ ត្បិតធ្លាប់ជាមណ្ឌលព្យាបាលអ្នកជំងឺពីសម័យមុន តែមកទល់សព្វថ្ងៃ ប្រាសាទបុរាណមួយនេះ បានក្លាយជាទស្សនីយភាពមួយសម្រាប់ទេសចរក្នុង និងក្រៅស្រុកទៅទស្សនាកម្សាន្ត និងជាកន្លែងសិក្សាប្រវត្តិសាស្ត្រផងដែរ៕






រូបភាព ៖ អាជ្ញាធរជាតិអប្សរា
