បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុតបេសកកម្មរយៈពេល ២ ឆ្នាំ របស់អ្នកជិះកង់ ដើម្បីកុមារកម្ពុជា ទីវ តារារិទ្ធិ បញ្ចប់ដោយការ​សាទរ

ទីបំផុតបេសកកម្មរយៈពេល ២ ឆ្នាំ របស់អ្នកជិះកង់ ដើម្បីកុមារកម្ពុជា ទីវ តារារិទ្ធិ បញ្ចប់ដោយការ​សាទរ

លោក ទីវ តារារិទ្ធិ ដែល​មហាជន​ស្គាល់​ថា​ជា​អ្នក​ជិះកង់​ដើម្បី​កុមារ​កម្ពុជា ទី​បំផុត​អាច​បញ្ចប់​បេសកកម្ម​ ២ ឆ្នាំ​របស់​ខ្លួន​ហើយ ដោយ​អាច​ស្វែង​រក​ថវិកា​តាម​ការ​កំណត់ ២៥ ម៉ឺន​ដុល្លារ ដោយ​មាន​ការ​បង្គ្រប់​ពី​ក្រុមហ៊ុន​ធំ​មួយ​នៅ​ស្រុក​ខ្មែរ។

Advertisement

អ្នក​ជិះកង់​ដើម្បី​កុមារ​កម្ពុជា​រូប​នេះ បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល ២ ឆ្នាំ នៃ​ការ​ធ្វើដំណើរផ្សងព្រេង ជិះកង់​ដើម្បី​កុមារ​កម្ពុជា ដោយ​​បាន​ជិះ​កង់​ចាកចេញ​ពី​ខេត្ត​សៀមរាប ហើយ​ទីបំផុត​​បាន​មក​ដល់​ទី​នោះ​វិញ ជា​ទឹកដី​ដែល​លោក ទីវ តារារិទ្ធ ហៅថា ផ្ទះ។ តាមរយៈ​រូបភាព​ដែល​លោក តារារិទ្ធិ បង្ហាញ ឃើញ​ថា​មាន​អ្នក​អម​ដំណើរ និង​សាទរ​តាម​ផ្លូវ​ជាច្រើន ដែល​ធ្វើឲ្យ​ការ​លះបង់​របស់​លោក​ពិត​ជា​ស័ក្ដិសម​នឹង​ការ​ផ្ដល់​ឲ្យ​បែប​នោះ។

គួរ​បញ្ជាក់​ថា លោក ទីវ តារារិទ្ធិ បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​នា​យប់​ថ្ងៃ ២២ ខែ​មិថុនា ឆ្នាំ ២០២៦ ក្រោយ​ចំណាយ​ពេល​ជិត ២ ឆ្នាំ ធ្វើ​ដំណើរ​ឆ្លង​ទ្វីប​អឺរ៉ុប អាហ្វ្រិក អាស៊ី​កណ្ដាល ដោយ​កាត់ ៤០ ប្រទេស​មាន​ចម្ងាយ​ប្រមាណ ៥៧ ០០០ គីឡូម៉ែត្រ និង​រៃ​អង្គាស​ថវិកា​បាន​ជាង ២១ ម៉ឺន​ដុល្លារ​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

ដោយសារ​នៅ​ខ្វះ​ជាង ៣ ម៉ឺន​ដុល្លារ លោក​ក៏​បាន​សម្រេច​ចិត្ត​បន្ត​បេសកកម្ម​ជិះកង់​រយៈ​ពេល ៣ថ្ងៃ ទៅ​កាន់​ខេត្ត​សៀមរាប តែ​ដោយ​មាន ជីប ម៉ុង គ្រុប បរិច្ចាគ ៣៥ ០០០ ដុល្លារ។ គួរជាទីសាទរ កាលពីថ្ងៃ ៣០ ខែឧសភា ឆ្នាំ ២០២៦ លោក​បា​ន​ទៅ​ដល់​គោលដៅ​នៅ​ខេត្ត​សៀមរាប​តាម​ការ​កំណត់ទុក។

គួរ​បញ្ជាក់​ផងដែរ​ថា សកម្មភាព​របស់​លោក ទីវ តារារិទ្ធិ ទទួល​បាន​ការ​គាំទ្រ​ខ្លាំងខ្លាណាស់ ហើយ​នៅ​លើ​បណ្ដាញ​សង្គម​លោក បាន​ចែករំលែក​ពីបទពិសោធន៍ជាច្រើន​សឹងតែ​បាត់បង់​ជីវិត​ក៏​មាន​ដែរ​ ដោយ​ពេលខ្លះ​មាន​ចោរ​ប្លន់ វង្វេងក្នុង​ព្រៃ និង​រឿងរ៉ាវ​ជាច្រើន​ទៀត ដែល​ទាំងអស់​នេះ​ជា​ការ​លះបង់​ដ៏​ធំធេង ដល់​កុមារ​កម្ពុជា៕

រូបភាព៖ Travel with Rith

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា