វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ១ ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា
វឌ្ឍនៈ ព្រីមៀមឡៃ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយឈ្នះពានរង្វាន់ Prize of the Jury 2026 ពី Monde Selection ដែលជាពានកិត្តិយសខ្ពស់បំផុតមួយក្នុងឧស្សាហកម្មភេសជ្ជៈពិភពលោក យកឈ្នះផលិតផលដែលមានអាយុកាលរាប់សិបឆ្នាំពីអាល្លឺម៉ង់ អេស្ប៉ាញ សិង្ហបុរី និងអាហ្វ្រីកខាងត្បូង ក្លាយជាផលិតផលកំពូលល្អផ្តាច់គេទូទាំងពិភពលោក។
Advertisement
នេះគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានសម្រាប់ទាំងក្នុងប្រទេសយើង ក៏ដូចជាប្រទេសក្នុងតំបន់ ដែលផលិតផលពីប្រទេសកម្ពុជារបស់យើងគឺ វឌ្ឍនៈ ព្រីមៀមឡៃ យកជ័យជម្នះបានពានរង្វាន់ Prize of the Jury ជាពានរង្វាន់ដ៏មានកិត្យានុភាពខ្ពស់បំផុតពី Monde Selection ហើយផ្តល់ជូនតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំសម្រាប់មួយប្រភេទផលិតផល។ ជារៀងរាល់ឆ្នាំ គណៈកម្មការវាយតម្លៃឯករាជ្យ ធ្វើការជ្រើសរើសផលិតផលកំពូលៗចំនួន៥ ដើម្បីប្រកួតប្រជែងយកពានរង្វាន់ផលិតផលកំពូលផ្តាច់គេលំដាប់ពិភពលោក ដោយការវាយតម្លៃរបស់គណៈកម្មការត្រូវតែព្រមព្រៀងគ្នាជាឯកច្ឆន្ទ បោះឆ្នោតឲ្យផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ យកឈ្នះទាំងលើកត្តាគុណភាព រសជាតិ និងរូបរាង មុននឹងពួកគាត់សម្រេចផ្តល់ពានរង្វាន់កម្រិតកំពូលមួយនេះ។