បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វាគមន៍! វត្ថុបុរាណ ៧៤ រូប សម្រាប់ការវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ

ស្វាគមន៍! វត្ថុបុរាណ ៧៤ រូប សម្រាប់ការវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ

មុន​នេះ​បន្តិច ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ប្រកាស​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ៧៤ រូប ដែល​ទាមទារ​បាន​ពី​ការ​កាន់កាប់​របស់​លោក ឌូគ្លាស ឡាចហ្វដ មក​កាន់​ប្រទេស​កម្ពុជា។

Advertisement

ទី​បំផុត ​វត្ថុ​បុរាណ​ខ្មែរ​ទាំង ៧៤ រូប​ ដែល​បាន​ឃ្លាត​ចាក​ពី​មាតុ​ប្រទេស​អស់​ពេល​ជា​ច្រើន​ឆ្នាំ ពេល​នេះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ដោយ​អនុលោម​តាម​កិច្ច​ព្រម​ព្រាង​ឆ្នាំ ២០២០ រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង គ្រួសារលោក ឡាចហ្វដ។

វត្ថុ​សិល្បៈ​ទាំង​នោះ​មាន​អាយុ​កាល​តាំង​ពី​សម័យ​មុន​អង្គរ រហូត​ដល់​សម័យ​រុង​រឿង​នៃ​ចក្រភព​អង្គរ មាន​ជា​អាទ៍ បដិមា​ដ៏​ល្អ​ឯក​សាង​ពី​ថ្ម​ភក់ និង​លោហធាតុ ព្រម​ទាំង​វត្ថុ​ប្រើប្រាស់​ក្នុង​កិច្ច​ពិធី​ផ្សេងៗ។ ក្នុង​ចំណោម​វត្ថុ​សំខាន់​ទាំង​នោះ​មាន បដិមា​ដ៏​ពិចិត្រ​ចំនួន២ សាង​ពី​ថ្ម​ភក់​នា​ដើម​សម័យ​អង្គរ ស្ថិត​ក្នុង​រវាង ៥០ឆ្នាំ​ដំបូង​នៃ​សតវត្ស​ទី​៩ ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ , បដិមា​ទេព​ប្រុស​និង​ទេព​ស្រី​មួយ​គូ , ព្រះ​សិរ្ស​ព្រះ​ព្រហ្ម សាង​ពី​ថ្ម​ភក់ និង​បដិមា​យក្ស (រាក្ស័ស) មក​ពី​តំបន់​កោះ​កេរ្ត៍ , ព្រះ​សិរ្ស​ព្រះ​ព្រហ្ម​ដែល​មាន​ទម្រង់​ព្រះ​ភក្ត្រ​ស្ងប់​និង​ពោរពេញ​ដោយ​អំណាច , វត្ថុ​ពិចិត្រ​មួយ​ទៀត​នោះ​គឺ​បដិមា​សំរឹទ្ធ​រចនាបថ​បាខែង ដែល​ជា​ស្នាដៃ​ឯក​បង្ហាញពី​ការ​វិវត្ត​ផ្នែក​មដិមា​សាស្ត្រ​នា​ដើម​សម័យ​អង្គរ។ គួរ​ឱ្យ​ដឹង​ថា វត្ថុ​បុរាណ​ទាំង ៧៤ នេះ​ពុំ​មែន​គ្រាន់​តែ​ជា​ស្នាដៃ តែ​ជា​សាក្សី​រស់​នៃ​បញ្ញា​ញាណ និង​ទេព​កោសល្យ​របស់​បុព្វបុរស និង​ដួង​ព្រលឹង​នៃ​អារ្យ​ធម៌​ខ្មែរ៕

រូបភាព ៖ ក្រសួងវប្បធម៌

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា