បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយបង្វិចអីវ៉ាន់ដ៏ធំពីក្រោយខ្នង។  

Advertisement

យោងតាមសារព័ត៌មានក្នុងស្រុក Guangzhou Daily យុវជនរូបនេះមានឈ្មោះថា He Zirui ជាសិស្សថ្នាក់ទៅ ៨​ដែលសិក្សា​ និងស្នាក់នៅអន្តេវាសិកដ្ឋាន ក្នុងទីក្រុងក្វាងចូវ ។ ក្រោយបញ្ចប់ឆមាសទី១ កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅ He បានធ្វើដំណើរម្នាក់ឯងទៅកាន់ស្ថានីយរថភ្លើងក្វាងចូវ ដើម្បីជិះរថភ្លើងត្រឡប់ទៅផ្ទះឯស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ដោយមានការចាប់អារម្មណ៍ទៅលើការរៀបចំបង្វិចអីវ៉ាន់ដ៏ធំស្ពាយពីក្រោយខ្នង រួមមានទាំងភួយ និងស្បែកជើងដែលគេបានចងយ៉ាងមានរបៀបរៀបរយ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានចែករំលែករូបភាពរបស់យុវជនវ័យ ១៤ឆ្នាំរូបនេះនៅលើបណ្តាញសង្គមចិន មុននឹងទទួលបានការចាប់អារម្មណ៍ជាខ្លាំង​។

យោងតាមការចុះផ្សាយរបស់ South China Morning Post អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា៖ “គេរៀបចំរបស់របរច្រើនណាស់ដោយប្រើខ្សែចង។ សូម្បីតែខ្ញុំជាមនុស្សធំ ក៏មិនប្រាកដថាអាចធ្វើបែបនោះបានដែរ”។ មនុស្សម្នាក់ទៀតបាននិយាយថា៖ “ជំនាញរៀបចំអីវ៉ាន់របស់គេពិតជាអស្ចារ្យណាស់។ របស់របរទាំងអស់នោះមិនរបូតធ្លាក់តាមផ្លូវទាល់តែសោះ”។

ជាក់ស្ដែង គ្រួសាររបស់ He បានឱ្យដឹងថា កូនប្រុសរបស់ខ្លួនបានចេះជំនាញនេះ ក្រោយពីបានចូលរួមក្នុងថ្នាក់បោះជម្រុំយោធារដូវក្ដៅ (Military summer camp)។ ម្ដាយរបស់ He បានឱ្យដឹងបន្ថែមថា កន្លងមក He ក៏ធ្លាប់បានហាត់រៀនចង និងវេចខ្ចប់របស់របរនៅផ្ទះផងដែរ ដោយគាត់បាននិយាយពីកូនប្រុសខ្លួនថា៖ “គេបានរៀបចំដាក់របស់ធ្ងន់ៗនៅក្នុងវ៉ាលី ហើយស្ពាយរបស់ស្រាលៗនៅលើខ្នង។ គេក៏បានគិតគូរថា តើរបស់ណាគួរព្យួរនៅខាងក្រៅ ហើយត្រូវភ្ជាប់វាដោយរបៀបណា និងត្រូវចងខ្សែនៅកន្លែងណាផងដែរ”។

ទន្ទឹមគ្នានេះ សាមីខ្លួនបានរៀបរាប់ថា ការរៀបចំអីវ៉ាន់មកលេងស្រុកលើកនេះ គេទទួលបានជំនួយពីមិត្តភក្ដិ។ He និយាយថា៖ “មិត្តរួមបន្ទប់របស់ខ្ញុំបានជួយសង្កត់កាបូប ហើយខ្ញុំប្រើខ្សែដើម្បីចងវា។ ពួកយើងចំណាយពេល ២០ នាទីដើម្បីរៀបចំរបស់ទាំងអស់”។

មិនត្រឹមតែជាក្មេងឆ្លាតទេ អ្នកម្ដាយរូបនេះបានបញ្ជាក់ពីភាពក្លាហានរបស់ He ថា មុននឹងធ្វើដំណើរមកស្រុកកំណើត គាត់ក៏បានសួរថា​ តើត្រូវការឪពុកម្ដាយទៅយកទេ? តែ He ប្រាប់វិញថា គេអាចត្រឡប់មកផ្ទះតែម្នាក់ឯងបាន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា