បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ដងទៀតហើយ! Ariana Madix តារាស្រីអាមេរិក គ្រង​រ៉ូបប្រេនកូនខ្មែរ Almée Couture

ម្ដងទៀតហើយ! Ariana Madix តារាស្រីអាមេរិក គ្រង​រ៉ូបប្រេនកូនខ្មែរ Almée Couture

កាល​ពី​ពេល​ថ្មី​ៗ​នេះ Ariana Madix តារា​សម្ដែង និង​ជា​ពិធី​ករ​អាមេរិក បាន​ជ្រើសរើស​ប្រេន​កូន​ខ្មែរ Almée Couture ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មួយ ហើយ​រូបភាព​ដែល​អ្នកនាង​បង្ហាញ​ចេញ​មក​ក្នុង​ Solar Drops by ALmée Coutureពិតជា​ស្រស់​ស្អាត សម​នឹង​កម្ពស់​ដ៏​ខ្ពស់ និង​រាង​ស្រឡូន។

Advertisement

Ariana Madix ហាក់​ដូចជា​ជាប់​ស្នេហ៍​ឈុត​កូន​ខ្មែរ ឌីហ្សាញ​នេះ​ខ្លាំង​ណាស់ ដោយ​បាន​​​ចូល​ទៅ cmt នៅ​ក្នុង​វីដេអូ​ដែល Almée Couture បង្ហោះ​លើ Instagram ដោយ​បាន​និយាយ​ថា “អ្នករចនា​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន“។ សម្រាប់​រ៉ូប​លឿង​ដែល Ariana Madix បាន​គ្រង​មាន​ឈ្មោះ​ថា Solar Drops by ALmée Couture ដែល​ជា​រ៉ូប couture ប៉ាក់​ដោយដៃ ត្រូវ​បាន​តុបតែង​ដោយ​គ្រីស្តាល់​ពណ៌​មាស ការ​តុបតែង​អង្កាំ​ភ្លឺ​ចែងចាំង និង​ព័ត៌មាន​លម្អិត​បែបគែម។

នា​ដើម​ឆ្នាំ ២០២៦ នេះ Arina Madix ដែល​ពេល​នាង​គ្រង​ឈុត Almée Couture ជា​ស្នាដៃ​កូន​ខ្មែរ នា​គ្រា​បង្ហាញ​ខ្លួន​ចូលរួម​សម្ពោធ​រឿង​ហូលីវូដ Wuthering Heights របស់​តារា​ស្រី Margot Robbie និង​តារា​ប្រុស Jacob Elordi រហូត​ទទួល​បាន​ការ​កោតសរសើរ​ពី​សារព័ត៌មានEntertainmentnow និង The Sun នៃ​ចក្រភពអង់គ្លេស៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា