បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និងបង្កើតក្រុមរបាំប្រពៃណីខ្មែរថែម​ទៀត​ផង។

Advertisement

Angelia មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​ភាព​ឈ្លាសវៃ និង​សមត្ថភាព​ទាំង​ក្នុង​ការ​រាំ​របាំ​ប្រពៃណី​ខ្មែរ​និង​រាំ​សម័យ​ហ៊ីបហប។ ថ្មី​ៗ​នេះ Angelia Chanthy បាន​មក​កម្ពុជា ហើយ​ក៏​បាន​ថត​រូប និង​វីដេអូ​ផង​ដែរ​ដោយ​មាន​គ្រង​ឈុត​អប្សរា​រាំ​នៅ​ប្រាសាទ​អង្គរវត្ត​ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល​ជាមួយ​ភាព​ប៉ិនប្រសព្វ។

ស្ថិត​ក្នុង​ឈុត​បុរាណ​ខ្មែរ សម្រស់ Angelia ស្រស់​ស្រទន់ គយគន់​មិន​ចេះ​ណាយ ហើយ​បើ​ទោះ​ជា​ធំធាត់​លើ​ទឹកដី​អាមេរិក តែ​កញ្ញា​បាន​ប្រើប្រាស់​ភាសា​ខ្មែរ លើ​បណ្ដាញ​សង្គម និង​ការ​សន្ទនា​ផ្សេង​ៗ។

ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំ Angelia ធ្វើឲ្យ​មហាជន​អត់ទ្រាំ​មិន​​កោតសរសើរ​នាង​មិន​បាន​ឡើយ ទាំង​សម្រស់ និង​ទឹកចិត្ត​។ ហេតុ​ដូច្នេះ​ហើយ​ម្នាក់​ៗ​ពិតជា​ចង់​ឃើញ​នាង ទៅ​ចូលរួម​ប្រកួតប្រជែង​សម្រស់​ដែល​តំណាង​ឲ្យ​ខ្មែរ​ផង​ដែរ។ នៅ​អាមេរិក Angelia Chanthy Dougherty ក៏​តែងតែ​ត្រូវ​បាន​គោរព​អញ្ជើញ​ឲ្យ​ចូលរួម​សម្ដែង​ជាមួយ​ក្រុម Apsara Angels Dance Inc ដោយ​រាំ​របាំ​អប្សរា។

គួរ​បញ្ជាក់​ផង​ដែរ​ថា Angelia Chanthy Dougherty កាលពី​អាយុ ១៦ ឆ្នាំ នាង​បាន​បង្កើត​សាលា​របាំ​ផ្ទាល់​ខ្លួន ដែលមានឈ្មោះថា Apsara Angel Dance Inc.។ នាង​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​អ៊ីតាលី ហើយ​នាង​បាន​បញ្ចប់​ការ​សិក្សា​សាកលវិទ្យាល័យ Thomas Jefferson និង​ម្ចាស់​មកុដ Pacific Miss Asian American 2023៕

អត្ថបទ៖ឆដា, រូបភាព៖ Ab Studio, Skor Krob និង Pich pich

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា