ថ្មីៗនេះកំពូលតារាប្រុសស្រី២ រូបប្រចាំប្រទេសកម្ពុជា គឺ ឱក សុគន្ធកញ្ញា និងលោក ព្រាប សុវត្ថិ បានសម្ដែងរួមគ្នាជាថ្មីម្ដងទៀត កាលពីថ្ងៃទិវាក្ដីស្រលាញ់ ដោយដៃគូចាស់ទាំង ២ បកស្រាយបទ «លះបង់ឲ្យអ្នកទី៣» ដែលចេញតាំងពីជាង ១៥ ឆ្នាំមុនម្ល៉េះ។

មិនថាសំឡេង រូបសម្រស់ និងការសម្ដែងរបស់ ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ឡើយនៅតែល្អដូចគ្រាដើម។ តែអ្វីដែលកាន់តែពិសេសនារាត្រីថ្ងៃ valentine’s day នោះ កូនប្រុសពៅរបស់កំពូលតារាចម្រៀងប្រុសប្រចាំស្រុកខ្មែរ បានចេញមកសម្ដែង solo guitar ដ៏អស្ចារ្យ ធ្វើឲ្យការសម្ដែង និង ការបកស្រាយចម្រៀងមានន័យថែមទៀត។
ទាំងតារាប្រុសសំឡេងផ្អែម ព្រាប សុវត្ថិ និង សុគន្ធកញ្ញា មិនមែនមានតែបទចម្រៀងរួមគ្នា «លះបង់ឲ្យអ្នកទី ៣» តែ១បទនោះទេ អ្នកទាំង ២ មានបទទោលពីរោះៗជាច្រើនទៀត។ នៅក្នុងមហាព្រឹត្តិការណ៍ ការប្រគំតន្រ្តី Cambodia Lite My Valentine Concert ហើយអ្នកគាំទ្រក្មេងចាស់ប្រុសស្រី ពិតជារំភើបបានស្ដាប់បទបចម្រៀងពីរោះៗរបស់អ្នកទាំង ២។


ក្រោយសម្ដែងបទរួមគ្នាចប់ កញ្ញា និង ព្រាប សុវត្ថិ ក៏បានសំពះគ្នាតាមបែបប្រពៃណីខ្មែរ និងសំណេះសំណាលគ្នា ដោយសារខានជួបគ្នាយូរ។ គួរបញ្ជាក់ថា កាល ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា នៅរួមទ្រនំតែមួយ បទចម្រៀងតារាប្រុសស្រីទាំង ២ មួយណាក៏ល្បីដែរ។ មិនត្រឹមល្បីបទចម្រៀងប៉ុណ្ណោះទេ ស្ទីល៍តែងខ្លួនក៏ជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រដូចគ្នា។
បើទោះជាកំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានផ្លាស់ពីទ្រនំចាស់ក៏ពិតមែន តែទំនាក់ទំនងសិស្សច្បង និងសិស្សប្អូននៅតែស្និទ្ធស្នាលគ្នាដដែល៕









រូបភាព៖ Preap Sovath
























