បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម» ពិតជា​រាជិនី​សម្រស់​នៅ​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​បុរាណ ពិសេស​គឺ​សំពត់​បត់​អាវ​ពាក់នេះតែម្ដង។

Advertisement

ឱក សុគន្ធកញ្ញា បាន​ដឹកដៃ​កូន​ក្រមុំ ដែល​ជា​ប្អូន​ថ្លៃ ទេព បូព្រឹក្ស តាំងពី​ថ្ងៃចូលរោងទី ២១ ខែ​មីនា ឆ្នាំ ២០២៦ ដោយ​ថ្ងៃ​ដំបូង​នៃ​មង្គលការ ស៊ីម ទេពនិមិត្ត និង កូនស្រីនាម គិន សិលាទេព្ពី ឱក សុគន្ធកញ្ញា បាន​ផ្លាស់ប្ដូរ​២ ឈុត និង​កាន់​កាបូប​ដៃ ដែល​ជា​ប្រេន​ផ្តាល់​ខ្លួន​របស់​អ្នកនាង មើល​ទៅ​រឹតតែ​ស្អាត ថ្លៃថ្នូរ មួយ​ត​ថែម​ទៀត។

សរុប​សម្លៀកបំពាក់​ដែល ឱក សុគន្ធកញ្ញា ស្លៀក​នា​ថ្ងៃ​មង្គលការ​ប្អូនប្រុស និង​ប្អូន​ថ្លៃ ទេព បូព្រឹក្ស ម្ចាស់​បទ «មាន​ចម្រៀង​មួយ​ណា​ឲ្យ​បង​នឹក​អូន» ៤ ឈុត​។ ក្នុង​នោះ​មាន​ពណ៌​ឆើត​ៗ​យ៉ាង​ណា ក៏​មិន​អាច​ធ្វើឲ្យ​អ្នក​ម្ដាយ​កូន ២ រូប​នេះ​ថមថយ​សម្រស់​ឡើយ ដោយ​កាន់តែ​ស្អាត​ជាង​ក្នុង​ឈុត​សម័យ​ទៅ​ទៀត។

សម្រាប់​ឈុត​ទាំងអស់ កញ្ញា បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ឃើញ​យ៉ាង​ច្បាស់​ថា ឱក សុគន្ធកញ្ញា នៅតែ​ជា​តារា​ដែល​គ្រង​ឈុត​បុរាណ​បាន​ស្អាត​បំផុត និង​ជា​ម៉ូដែល​ឈុត​ប្រពៃណី​បុរាណ៕

រូបភាព៖ Aok Sokunkanha

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា