សមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ សម្រាប់វីរសិល្បករជើងចាស់ជាច្រើន ដែលបានបើកផ្លូវដល់អ្នកជំនាន់ក្រោយ។ កម្មវិធីកាលពីថ្ងៃ ៩ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញនេះរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីសំណាក់សិល្បករបុរាណជាច្រើនរូប និងសិល្បករវ័យក្មេងដូចគ្នា ដើម្បីសំណេះសំណាលគ្នា។












































