បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលបុប្ផាណា បង្រៀនជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយឥតគិតថ្លៃ

មជ្ឈមណ្ឌលបុប្ផាណា បង្រៀនជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយឥតគិតថ្លៃ

ដំណឹង​ល្អ មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផាណា (ARPAA) បាន​ជម្រាប​ជូន​លើ​ផេក​ផ្លូវ​ការ​ស្ដី​អំពីការបើក​វគ្គ​បណ្ដុះបណ្ដាលលើ​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ឆ្នាំ​សិក្សា ២០២៦-២០២៧ ដោយ​ឥត​គិត​ថ្លៃ។

Advertisement

ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់អភិរឌ្ឍន៍ (AFD) មូលនិធិហេនរីលូស៍ (The Henry Luce Foundation) និងមូលនិធិរៃ (Rei Foundation Limited) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផា ណា(ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា «លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការ ផ្តល់ភាពអង់អាចដល់យុវជន» សម្រាប់រយៈពេល៣ឆ្នាំ។ ក្នុង​គម្រោង​មួយនេះ មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផាណា បាន​សម្រេច​ផ្ដល់​ជូន​អាហារូបករណ៍​​​​​​ជូន​ដល់​យុវជន​ចំនួន ១២ នាក់ ដើម្បី​ចូល​រួម វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ឆ្នាំ​ទី​១ ពោល​សម្រាប់​ឆ្នាំ​សិក្សា ២០២៦-២០២៧។ វគ្គ​បណ្ដុះបណ្ដាល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល បុប្ផាណា ពី​ថ្ងៃ​ច័ន្ទ ដល់​សុក្រ (សិក្សា​៨​ម៉ោង​ក្នុង​១​ថ្ងៃ)។

លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​មាន​ដូច​ខាង​ក្រោម៖

– ប្រជាជនកម្ពុជា រួមមានជនជាតិខ្មែរ ជនជាតិភាគតិច និងជនជាតិដើមភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា

– ជាអ្នកដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ

– ជាអ្នកដែលមិនមានពិរុទ្ធភាព

– ជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារស្តីពីប្រទេសកម្ពុជា

– ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់ (ស្ត្រីនិងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត)

សម្រាប់អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបានរួមមាន៖

– ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ

– ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា

– ផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា

– វិញ្ញាបនបត្របញ្ជាក់ការសិក្សា

– ឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងនិងក្រៅប្រទេស

សម្រាប់​ការ​ដាក់​ពាក្យ សូមបំពេញទម្រង់ពាក្យស្នើសុំចូលរៀន តាមរយៈតំណភ្ជាប់នេះ: https://forms.gle/USfTyjaG6xNoFDD59 ឬមកទទួលពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ឬស្គែនQR ក្នុងខិត្តបណ្ណខាងក្រោម។

រូបភាព ៖ Bophana Centre

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា