បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់ Billboard Boxscore។

Advertisement

កាលពីថ្ងៃទី ១ ខែកក្កដា សារព័ត៌មាន Billboard បានប្រកាសថា ក្រុម BTS បានដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Top Tours ពីរខែជាប់ៗគ្នា ធ្វើឱ្យពួកគេបានក្លាយជាសិល្បករដែលរកចំណូលបានខ្ពស់បំផុត និងលក់សំបុត្រដាច់បំផុតប្រចាំខែ ជាថ្មីម្ដងទៀត នៅក្នុងផ្នែកការប្រគំតន្ត្រីទេសចរណ៍។ យោងតាមទិន្នន័យដែលបានរាយការណ៍ទៅកាន់ Billboard Boxscore ក្រុមចម្រៀងបុរសមួយនេះអាចរកចំណូលពីការប្រគំតន្ត្រី ARIRANG World Tour បានរហូតដល់ ១២៧.៨ លានដុល្លារអាមេរិក និងលក់សំបុត្របានចំនួន ៦៤១ ០០០ សន្លឹក តាមរយៈការសម្តែងសរុបចំនួន ១២ លើក ចន្លោះថ្ងៃទី ២ ដល់ថ្ងៃទី ២៨ ខែឧសភា។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ពេលនេះ BTS បានបំបែកកំណត់ត្រាសម្រាប់ការរកចំណូលប្រចាំខែខ្ពស់បំផុតក្នុងនាមជា «ក្រុមចម្រៀង» ចាប់តាំងពីតារាងនេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៩ ដោយបានបំបែកកំណត់ត្រាចាស់របស់ក្រុមរ៉ុកជើងចាស់ The Rolling Stones ដែលធ្លាប់រកបាន ៩៥ លានដុល្លារអាមេរិក កាលពីខែសីហា ឆ្នាំ ២០១៩។

បើគិតរួមទាំងសិល្បករទោលផងនោះ ប្រាក់ចំណូលប្រចាំខែឧសភា ឆ្នាំ ២០២៦ របស់ BTS គឺខ្ពស់បំផុតលំដាប់ទីប្រាំនៅក្នុងប្រវត្តិសាស្ត្រនៃតារាងនេះ ដោយចាញ់តែទិន្នន័យរយៈពេលបីខែរបស់តារាចម្រៀងស្រី Beyoncé និងទិន្នន័យមួយខែរបស់ Kendrick Lamar & SZA ប៉ុណ្ណោះ។

គិតមកទល់ពេលនេះ BTS បានឈរនៅចំណាត់ថ្នាក់លេខ ១ លើតារាង Top Tours ប្រចាំខែសរុបចំនួន ៤ លើក រួមមានខែឧសភា ឆ្នាំ ២០១៩, ខែមេសា ឆ្នាំ ២០២២, ខែមេសា ឆ្នាំ ២០២៦ និងខែឧសភា ឆ្នាំ ២០២៦ នេះ។ នៅក្នុងប្រវត្តិសាស្ត្រនៃតារាងនេះ មានសិល្បករតែ ៥ រូបប៉ុណ្ណោះដែលធ្លាប់ឈរនៅចំណាត់ថ្នាក់លេខ ១ ច្រើនលើកជាងពួកគេ៖ រួមមាន Bad Bunny (៩ លើក), Beyoncé, Coldplay និង Elton John (ម្នាក់ៗ ៧ លើក) និងក្រុម Trans-Siberian Orchestra (៥ លើក) ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា