បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាប្រុសស្រី Influencer ល្បីៗ ដឹកដៃគ្នាជាគូៗ ចូលរួមមង្គលការ ពេជ្រ ពិសី និងស្វាមី

តារាប្រុសស្រី Influencer ល្បីៗ ដឹកដៃគ្នាជាគូៗ ចូលរួមមង្គលការ ពេជ្រ ពិសី និងស្វាមី

ទិដ្ឋភាព​មង្គល​ការ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្អួត​សម្រស់ បង្អួតដៃ​គូស្នេហា ព្រោះទាំង Influencer ក្នុង​ស្រុក​ជា​ច្រើន ព្រម​ទាំង​តារា​ប្រុស​ស្រី​ល្បីៗ​បណ្ដើរ​គ្នា​ត្រសង​ចូលរួមកម្មវិធីមង្គលជ័យមួយ​នោះ។

Advertisement

មង្គល​ការ​គូ​ស្នេហ៍ ៩ ឆ្នាំ របស់​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​អធិកអធម​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ និង Influencer ក្នុង​ស្រុក។ ភ្ញៀវ​ដែល​បង្ហាញ​វត្តមាន​ចូល​រួម​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន​គូ​ក្នុង​នោះ​ឃើញ​មាន​​ ហេង វិសាល ​និង​ស្រីនា, អ្នកនាង ផន សុផារី និង​ស្វាមី,ជេនី មីន និង​ស្វាមី, សម្បត្តិ និង​គូ​ស្នេហ៍, NiNin និងស្វាមី, ពិធីករ ជា វណ្ណារិទ្ធ និង​ភរិយា, សិលា និង​គូ​ស្នេហ៍ , ជា អៃលីន និងស្វាមី, និង​មាន​ជា​ច្រើន​គូ​​ទៀត។

ដោយ​ឡែក ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​បវរ​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី, ម៉ូដែល មាលា, បវរកញ្ញា ហុក សារិតុលា, តារា​សម្ដែង សាន្ត កុសុមៈ, ស្រី​ស្អាត Laryn , តារា​សម្ដែង មុន្នី វិជ្ជរ៉ា ព្រម​ទាំង​តារា​ប្រុស​ស្រី និង Influencers ទំនេរៗ​ជា​ច្រើន​នាក់​ទៀតផង​ដែរ។

ត្បិត​ថា​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ច្រើន ទាំង​អ្នក​មាន​គូ និង​អ្នកនៅលីវ ក៏​គូ​ពិសេស​នា​ថ្ងៃ​ម្សិល​នៅ​តែ​ជា ពិសី និង​ឆាយ។ ជាមួយ​គ្នា បណ្ដា​អ្នក​ចូល​រួម​ក៏​បាន​ជូន​ពរ​គូ​ស្នេហ៍​ថ្មោង​ថ្មី​ឱ្យ​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង និង​សម្រេច​បំណង​ប្រាថ្នា​បន្ត​បន្ទាប់​ក្នុង​ជីវិត​​​របស់​អ្នក​ទាំង​២៕

រូបភាព ៖ One Memory

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា