ភាពយន្តខ្លី ១ចំណងជើងរបស់កម្ពុជាដែលចូលរួមផលិតដោយបវរកញ្ញាចក្រវាលកម្ពុជា ២០២០ រ៉េត សារីតា ព្រមជាមួយផលិតករផលិតករល្បីៗ ទាំងខ្មែរ និងបរទេស ត្រូវបានមហោស្រពភាពយន្តអន្តរជាតិធំៗចំនួន២ ជ្រើសយកទៅចាក់បញ្ចាំង។

ភាពយន្តខ្លី ១ចំណងជើងរបស់កម្ពុជាដែលចូលរួមផលិតដោយបវរកញ្ញាចក្រវាលកម្ពុជា ២០២០ រ៉េត សារីតា ព្រមជាមួយផលិតករផលិតករល្បីៗ ទាំងខ្មែរ និងបរទេស ត្រូវបានមហោស្រពភាពយន្តអន្តរជាតិធំៗចំនួន២ ជ្រើសយកទៅចាក់បញ្ចាំង។

ក្នុងចំណោមភាពយន្តខ្លីរាប់ពាន់ចំណងជើង មកពីទូទាំងពិភពលោក រឿង «សំនៀងផ្កាលើវាលខ្សាច់» ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតក្នុងមហោស្រពលំដាប់អន្តរជាតិចំនួន២ ដែលទទួលស្គាល់ដោយស្ថាប័នហូលីវូដ OSCARS រួមមាន មហោស្រពភាពយន្ត Huesca International Film Festival លើកទី៥៤ នៅប្រទេសអេស្ប៉ាញ និង Short Shorts Film Festival & Asia នៅប្រទេសជប៉ុន។
«សំនៀងផ្កាលើវាលខ្សាច់» ជាភាពយន្តខ្លីដ៏មានប្រជាប្រិយភាពដែលទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ទស្សនិកជន ដែលជាជនជាតិបរទេស ក៏ដូចជាបណ្ដាអ្នកទស្សនាក្នុងស្រុក តាមរយៈការចាក់បញ្ចាំងនៅក្នុងមហោស្រពអន្តរជាតិកម្ពុជា (CIFF) លើកទី ១៥ នៅកម្ពុជា។



សម្រាប់ការជ្រើសរើសរឿងខ្លី «សំនៀងផ្កាលើវាលខ្សាច់» ទៅចាក់បញ្ចាំងក្នុងកម្មវិធីប្រកួតមហោស្រពលំដាប់អន្តរជាតិនាលើកនេះ Miss Universe Cambodia រ៉េត សារីតា ដែលជាផលិតករមួយរូប ក្នុងចំណោមផលិតករខ្មែរល្បីឈ្មោះ២រូបមានលោក ប៉ាន់ រិទ្ធី និងលោកស្រី គឹម សោភា (អ្នកនិពន្ធនិងដឹកនាំរឿងខាងលើ) និងផលិតករបរទេស លោក CEDRIC ELOY បានបង្ហាញក្ដីរំភើបនិងមោទកភាពចំពោះសមិទ្ធផលមួយនេះ។
អ្នកនាងបានឱ្យដឹងបន្ថែមថា៖ «នេះជាដំណឹងល្អមួយសម្រាប់ក្រុមការងារដែលបានចូលរួមក្នុងការផលិតខ្សែរឿងមួយនេះ»។ ជាមួយគ្នា អ្នកនាងក៏បានចែករំលែកនូវជោគជ័យនេះជាមួយបណ្ដាអ្នកគាំទ្រទាំងអស់ទាំងក្នុងនិងក្រៅស្រុកផងដែរ៕
រូបភាព ៖ Sarita Reth
