បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះ CIFF នាំយកភាពយន្តខ្មែរ និងបរទេសជាង ១០០ រឿង ចាក់បញ្ចាំងឥតគិតថ្លៃ ៤ថ្ងៃជាប់គ្នា

ឆ្នាំនេះ CIFF នាំយកភាពយន្តខ្មែរ និងបរទេសជាង ១០០ រឿង ចាក់បញ្ចាំងឥតគិតថ្លៃ ៤ថ្ងៃជាប់គ្នា

កុំ​ភ្លេច​ចូល​រួម! ចាប់​ពី​ម៉ោង ២ រសៀល នា​ថ្ងៃ​ទី ២៥ ខែ មិនា ឆ្នាំ ២០២៦ នេះ​ត​ទៅ កម្ពុជា​បាន​នាំ​យក​ភាពយន្ត​ទាំង​ខ្មែរ និង​បរទេស​ប្រមាណ​ ១៥០ រឿង មក​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​មហោស្រព​ភាពយន្ត​អន្តរជាតិ CIFF។

Advertisement

ការ​នាំ​យក​ភាពយន្ត​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​មកចាក់បញ្ចាំង​​នា​ពេល​នេះ ​ដើម្បី​អបអរ​ការ​ត្រឡប់​មក​ ក្នុងឆ្នាំទី១៥ នៃមហោស្រព​ភាពយន្ត​អន្តរជាតិ ដែល​ពិធី​បើក បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​កាល​ពី​ម្សិល​មិញ នា​ថ្ងៃ​ទី ២៤ ខែ មីនា ឆ្នាំ ២០២៥។

ដោយឡែក ក្នុង​ឆ្នាំ​នេះ CIFF បាន​នាំ​យក​ខ្សែ​ភាពយន្ត​ល្បី​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ដែល​សាច់​រឿង​ខ្លះ អ្នក​ដឹក​នាំ​ជា​ជន​បរទេស និង​ខ្លះ​ទៀត​ដឹក​នាំ​ដោយ​សមិទ្ធិករ​ជើង​ខ្លាំង​ក្នុង​វិស័យ​កុននៅកម្ពុជា។ ជា​មួយ​គ្នា ការ​ចាក់​បញ្ចាំង​ជូន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ត្រូវ​បាន​រៀប​ចំ​នៅ​តាម​ទី​តាំង​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ មាន​ដូច​ជា LEGEND Exchange Square , វិទ្យាស្ថាន​បារាំង, មជ្ឈមណ្ឌល​បូប្ផាណា, សណ្ឋាគារ Rosewood, Sabay Cinema (ផ្សារ​ទំនើប​អ៊ីអន១), Open-air at walk street, open air screening RUPP, Amcam Exchange , រោង​កុន Febel , Royal Academy, Open air screening CINE HUB ។ សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ ១ ម៉ោង​មុន​ការ​ចាក់​បញ្ចាំង​កុន។

សម្រាប់​ភាពយន្ត​ដែល​ត្រូវ​បាន​ជ្រើស​យក​មក​ចាក់​បញ្ចាំង​ជូន​ទស្សនា​មាន​ដូច​ជា៖ ភាពយន្ត​ខ្នាត​ធំ រួមមាន​ ចាស់​កំព្រា សែន​ឆ្ងាយ ក្បែរ​អ្នក ភ្លើង​ឆេះ​ក្លឹប អ្នក​ស្នង​បារមី … ភាព​យន្ត​ខ្លី , ភាពយន្ត​ក្នុង​សម័យ​យុគ​មាស ដែល​ជា​ស្នាដៃ​ដឹក​នាំ​ដោយ​អ្នក​ស្រី អួង កន់ធួក, និង​ភាពយន្ត​បរទេស រួម​ទាំង​ភាពយន្ត​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ដែល​មាន​និយាយ​ជា​ភាសា​បរទេស​ទៀត​ផង។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​បើក​ជា​ផ្លូវ​ការ​នៃ​កម្មវិធី​មហោស្រព​អន្តរជាតិ​នា​ថ្ងៃ​ម្សិល​មិញ ទទួល​បាន​ការ​ចូល​រួម​ពី​សំណាក់​សមិទ្ធិករ ម្ចាស់​ស្នាដៃ​សាច់​រឿង ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​មក​ចាក់​បញ្ចាំង បណ្ដា​សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ តារា​បង្ហាញ​ម៉ូត ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ ស្ថាប័ន និង​អង្គការ​ពាក់​ព័ន្ធ​ជា​ច្រើន​ផង​ដែរ។

រូបភាព ៖ សមាគមសិល្បករខ្មែរ , ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា