បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Dahyun បន្តអវត្តមានលើឆាក​ This Is For World Tour ខណៈបញ្ហាបាក់ឆ្អឹងកជើងនៅមិនទាន់ធូរស្បើយ

Dahyun បន្តអវត្តមានលើឆាក​ This Is For World Tour ខណៈបញ្ហាបាក់ឆ្អឹងកជើងនៅមិនទាន់ធូរស្បើយ

យោងតាមការជូនដំណឹងរបស់ JYP Entertainment នៅថ្ងៃទី២៥ ខែមីនា នេះ Dahyun សមាជិកក្រុម TWICE នឹងខកខានមិនបានចូលរួមការប្រគំតន្ត្រីទេសចរណ៍ This Is For ជាថ្មី ដើម្បីបន្តសម្រាកព្យាបាលរបួសកជើង។

Advertisement

ក្រោយពីពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរាងកាយ និងសមត្ថភាពសម្តែងរបស់ Dahyun ទីភ្នាក់ងារ JYP បានបញ្ជាក់ថា៖ “យើងបានកំណត់ថា ការសម្រាក និងការព្យាបាលត្រូវតែជាអាទិភាពចម្បងជាងសកម្មភាពផ្សេងៗនៅពេលនេះ”។

ផ្អែកតាមការជូនដំណឹងនេះ តារាស្រីវ័យ ២៧ឆ្នាំនឹងផ្អាកការចូលរួមកម្មវិធីប្រគំតន្ត្រីទេសចរណ៍ជាបណ្ដោះអាសន្ន មុននឹងត្រឡប់មកវិញបន្ទាប់ពីនាងបានជាសះស្បើយ និងអាចសម្ដែងនៅលើឆាកពេញដោយសុវត្ថិភាពជាថ្មី។

សូមរំឭកថា បញ្ហារបួសកជើងនេះបានចាប់ផ្ដើមឡើងកាលពីខែកុម្ភៈ កន្លងទៅ នៅគ្រាដែល Dahyun មានបញ្ហាមិនស្រណុកកជើងក្នុងពេលឡើងសម្ដែង និងទទួលការព្យាបាលជាបន្តបន្ទាប់នៅលើទឹកដីសហរដ្ឋអាមេរិក។​ លុះបញ្ចប់ការងារ ត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ តារាខេប៉ុបរូបនេះ បានទៅពិនិត្យសុខភាពលម្អិត និងរកឃើញថា ខ្លួនបានបាក់ឆ្អឹងកជើង។

ជាលទ្ធផល Dahyun មិនបានចូលរួមក្នុងការប្រគំតន្ត្រីរបស់ TWICE លើទឹកដីអាមេរិកខាងជើង ដែលបានធ្វើឡើងចន្លោះថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ៧ ខែមីនា កន្លងទៅ ម្ដងរួចមកហើយ។ ខណៈស្ថានភាពបច្ចុប្បន្នរបស់តារាស្រី នៅតែមិនទាន់អាចកំណត់ថា នឹងអាចត្រឡប់ទៅរួមក្រុមជាមួយនឹងសមាជិក ៨នាក់ទៀតនៅពេលណានោះទេ។

ដ្បិតអវត្តមានសមាជិកម្នាក់ តែ TWICE គ្រោងនឹងបន្ត This Is For World Tour តាមកាលវិភាគដើម នៅថ្ងៃទី២៧ ខែមីនា នេះ ដោយចាប់ផ្ដើមពីទីក្រុង Orlando សហរដ្ឋអាមេរិក មុននឹងបន្តទៅកាន់ទីក្រុងចំនួន ១៦ទៀត ស្ថិតក្នុង ៩ប្រទេសផ្សេងគ្នា។

ផលិតកម្ម JYP Entertainment ក៏បានសូមទោសក្រុមអ្នកគាំទ្រ ONCE សម្រាប់បញ្ហានឹកស្មានមិនដល់នេះ និងបង្ហាញការតាំងចិត្តជួយដល់ Dahyun ដើម្បីអាចឱ្យតារាស្រីត្រឡប់មកឡើងឆាកជួបជុំអ្នកគាំទ្រជាថ្មី៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា