ព្រះនាង នរោត្តម អេម៉ា ដែលទើបបើកបង្ហាញខ្លួននៅក្នុងសែរាជវង្សខ្មែរ និងត្រូវបានព្រះកនិដ្ឋភគិនីព្រះនាង នរោត្តម ជេនណា ប្រកាសប្រាប់មហាជនឲ្យស្គាល់កាលពីចុងឆ្នាំ ២០២៥ កន្លងនោះ ពេលនេះទ្រង់ អេមម៉ា ក៏បានប្រឡូកក្នុងវិស័យសិល្បៈ ដោយ Debut ជាតារាសម្ដែង។
រឿង «អាថ៌កំបាំង នៃភាពងងឹត» ដែលផលិតដោយ Kongchak Picturesនិង Two Rivers International Studio បានរៀបចំពិធីក្រុងពាលីរួចរាល់ហើយ ដែលតួអង្គធំៗមានដូចជា ព្រះនាង នរោត្តម អេម៉ា, សារ៉ាពេជ្រ ម៉ានីកា និងតួ stunt លំដាប់ហូលីវូដ ហ្សង់ ប៉ូលី ព្រមទាំងតារាកិត្តិយសប្រុសស្រីជាច្រើនរូបទៀត។
មុនពេលបង្ហាញខ្លួនជាតារានៅប្រទេសកំណើតរបស់មាតាទ្រង់នោះ ព្រះនាង អេម៉ា ក៏ជាតារាម៉ូដែលនៅបារាំង ដែលជាទឹកដីកំណើតឪពុកផងដែរ ហើយកនិដ្ឋភគិនីព្រះនាង នរោត្តម ជេនណា អង្គនេះ ប្រើប្រាស់ Instagram ជាបណ្ដាញទំនាក់ទំនងសង្គមជាមួយអ្នកគាំទ្រ។ តែថ្មីៗនេះ ព្រះនាង អេម៉ា បានបង្កើតហ្វេសប៊ុកផេក ដើម្បីបង្ហាញសកម្មភាពផ្សេងៗរបស់ទ្រង់ អំឡុងចាប់ផ្ដើមការងារនៅទឹកដីខ្មែរ។
ឃើញដូចនេះកនិដ្ឋភគិនីរបស់ ព្រះនាង អេម៉ា គឺព្រះនាង ជេនណា បានគាំទ្របងស្រី និងចែករំលែកបន្ត ដើម្បីឲ្យមហាជនស្គាល់ព្រះនាង អេម៉ា កាន់តែច្រើនផងដែរ។ សម្រាប់ព្រះនាងដែលមានព្រះជន្ម ១៣ ព្រះវស្សា ដែលប្រឡូកក្នុងវិស័យសិល្បៈអង្គនេះ តែងតែគាំទ្រនូវញាតិវង្សានុវង្សគ្រប់អង្គ មិនថានៅក្នុងវិស័យកីឡា និងសិល្បៈឡើយ៕
រូបភាព៖ Emma Norodom