បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

ទិដ្ឋភាព​មង្គល​ការ​ប្អូន​ប្រុស​បង្កើត​របស់ អ្នក​នាង ទេព បូព្រឹក្ស កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្ហាញ​សម្រស់ ដ្បិត​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ នៅ​ក្នុង​ស្រុក អម​ដោយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់ផងដែរ។

Advertisement

មិន​ធម្មតា មង្គល​ការ​របស់​ប្អូន​ប្រុស​ពៅ តារា​ស្រី ទេព បូព្រឹក្ស កំពុង​ច្បាម​បាន​ការ​ចាប់​អារម្មណ៍​មិន​តិច​នោះ​ទេពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដ្បិត​ភ្ញៀវ​ដែល​បង្ហាញ​វត្តមាន​ចូល​រួម​សុទ្ធ​សឹង​តែ​ជា​តារា​ប្រុស​ស្រី​ល្បីៗ និង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​សង្គម​សិល្បៈ អ្នក​ជំនួញ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ព្រម​ជាមួយ​វត្តមាន​យាង​ចូលរួម​ពី​សំណាក់​ព្រះ​នាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់ព្រះនាង នរោត្តម អេម៉ា ផង​ដែរ។ ជាមួយ​គ្នា ក្នុង​ថ្ងៃ​ពិសេស​របស់​លោក ស៊ីម ទេពនិមិត្ត ប្អូន​ប្រុស​តែ​មួយ​របស់​ភរិយា​តារា​រ៉េប ជី ដេវីត ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ផង​ដែរ​ថា អ្នក​នាង ឱក សុគន្ធ​កញ្ញា មិន​ត្រឹម​បង្ហាញ​វត្តមាន​ចូលរួម​ជា​មួយ​ស្វាមី និង​កូន​ប្រុស​បណ្ដូល​ចិត្ត​ទាំង​២ ថែម​ទាំង​ជា​អ្នក​ដឹក​ដៃ​កូន​ក្រមុំ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ សូម្បី​អ្នក​នាង ពេជ្រ សូលីកា ក៏​បាន​ផ្ដល់​កិត្តិយស​ក្នុង​ការ​ឡើង​បក​ស្រាយ​ចម្រៀង​ក្នុង​ពិធី​មង្គល​ការ​នេះ​ដែរ។

ខាង​ក្រោម​នេះ​ជា​កម្រង​រូបភាព​ប្លែកៗ និង​ស្អាត​ៗ​នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​ប្អូន​ប្រុស​អ្នក​នាង ទេព បូព្រឹក្ស ៖

រូបភាព ៖ ភ្ញៀវចូលរួមមង្គលការ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា