បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកគាំទ្រព្រួយបារម្ភក្រោយ Woojin សមាជិក LNGSHOT ប្រាប់ថារបួសប្រែជាធ្ងន់ធ្ងរត្រូវការវះកាត់ជាបន្ទាន់

អ្នកគាំទ្រព្រួយបារម្ភក្រោយ Woojin សមាជិក LNGSHOT ប្រាប់ថារបួសប្រែជាធ្ងន់ធ្ងរត្រូវការវះកាត់ជាបន្ទាន់

ថ្មីៗនេះអ្នកគាំទ្រក្រុមចម្រៀងបុរស Lngshot មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយឃើញ Woojin សមាជិកម្នាក់ក្នុងចំណោមសមាជិក ៤ នាក់មានរបួសនៅត្រង់ស្មារហូតត្រូវដាក់ខ្សែទប់ដៃទៀតផង។

Advertisement

ប៉ុន្តែមកដល់ពេលនេះស្ថានភាពរបស់ Woojin បានឈានទៅកម្រិតធ្ងន់ធ្ងរដោយលោកបានឱ្យដឹងតាមរយៈបណ្ដាញសង្គម Weverse ថា៖  សួស្តីខ្ញុំឈ្មោះ វូជីន។ អាការរបូតស្មាស្តាំរបស់ខ្ញុំបានកើតឡើងជាញឹកញាប់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមួយរយៈចុងក្រោយនេះដោយសារមានអារម្មណ៍ថាពិបាកក្នុងខ្លួនខ្លាំងពេលធ្វើសកម្មភាពផ្សេងៗខ្ញុំក៏សម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីពិនិត្យឱ្យបានច្បាស់លាស់។ លទ្ធផលបានបង្ហាញថា សន្លាក់និងសរសៃពួរស្មារបស់ខ្ញុំបានដាច់រហែកទើបគ្រូពេទ្យតម្រូវឱ្យធ្វើការវះកាត់ភ្លាមៗតែម្តង។ សំណាងល្អណាស់ដែលខ្ញុំនៅតែអាចរស់នៅប្រចាំថ្ងៃបាន ប៉ុន្តែសម្រាប់ពេលនេះគឺត្រូវផ្ដោតលើការថែទាំសុខភាពឱ្យរឹងមាំឡើងវិញ ចៀសវាងការប្រើកម្លាំងខ្លាំង និងត្រូវសម្រាកឱ្យបានច្រើន។ ហេតុនេះហើយ ខ្ញុំនឹងព្យាយាមសម្រាកព្យាបាលខ្លួនឱ្យបានល្អបំផុត ហើយក៏នឹងខំប្រឹងប្រែងចូលរួមក្នុងសកម្មភាពនានាឱ្យអស់ពីសមត្ថភាពដែរ។ កុំបារម្ភពីខ្ញុំខ្លាំងពេកអីណា ស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់។ ទោះបីជា Woojin បានប្រាប់ឱ្យ SHOTTIES មិនឱ្យបារម្ភយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្ររបស់លោកមិនអាចមិនព្រួយចិត្តបានដែរ ខណៈពេលដែលលោកត្រូវការវះកាត់ភ្លាមៗបែបនេះ ព្រមទាំងជូនពរឱ្យតារាប្រុសវ័យ ១៨ ឆ្នាំរូបនេះឆាប់ជាសះស្បើយផងដែរ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នក្រុមចម្រៀង LNGSHOT កំពុងផ្តោតលើដំណើរប្រគំតន្រ្តីទេសចរណ៍ពិភពលោកដ៏ធំលើកដំបូងរបស់ពួកគេដោយមានការចូលរួមពីស្ថាបនិកផលិតកម្ម Jay Park ដែលនឹងចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងអាមេរិកឡាទីន អាមេរិកខាងជើង និងអឺរ៉ុប។ មុនពេលចាប់ផ្ដើមដំណើរប្រគំតន្រ្តីទេសចរណ៍ពិភពលោក LNGSHOT ក៏នឹងចូលរួមជាអ្នកចម្រៀងនាំមុខ ឬ headliner របស់កម្មវិធី Head In The Clouds (HITC) នៅទីក្រុង Los Angeles នាថ្ងៃទី៨ ខែសីហាខាងមុខផងដែរ។

ជាមួយគ្នានោះ ការសម្តែងផ្ទាល់របស់ពួកគេនឹងត្រូវធ្វើការកែសម្រួលខ្លះៗដើម្បីទុកលទ្ធភាពឱ្យ Woojin អាចសម្រាកព្យាបាលរបួសស្មា។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ Jay Park នាយកប្រតិបត្តិផលិតកម្មបានប្រកាសជាផ្លូវការពីផែនការផ្លាស់ប្តូរតួនាទីពីអ្នកណែនាំមកជាសមាជិកសកម្មនៅលើឆាកជាមួយក្រុមវិញដែលនេះជាការពង្រីកឥទ្ធិពលនៃតន្រ្តី ស្របពេលដែលពួកគេកំពុងបន្តផលិត និងបញ្ចេញបទចម្រៀងហ៊ីបហប និង R&B ដែលជាស្ទីលផ្ទាល់ខ្លួនដ៏លេចធ្លោ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា