នៅថ្ងៃទី ២៤ ខែមេសា ផលិតកម្ម SM Entertainment បានប្រកាសថា Lucas នឹងត្រូវបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយផលិតកម្មខ្លួន។

នៅថ្ងៃទី ២៤ ខែមេសា ផលិតកម្ម SM Entertainment បានប្រកាសថា Lucas នឹងត្រូវបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយផលិតកម្មខ្លួន។

ក្នុងសេចក្ដីប្រកាសដែលធ្វើឡើងតាមរយៈកម្មវិធី Weverse ផលិតកម្ម SM Entertainment បានចាប់ផ្ដើមដោយអរគុណដល់ការគាំទ្រ និងក្ដីស្រឡាញ់ដែលអ្នកគាំទ្រមានទៅលើ Lucas ក្នុងគ្រាកន្លងមក។ ផលិតកម្មនេះបន្តជាមួយគោលបំណងរបស់ខ្លួនថា៖ “យើងខ្ញុំសូមជម្រាបជូនដំណឹងដល់អ្នកទាំងអស់គ្នាថា កិច្ចសន្យាផ្តាច់មុខរបស់ Lucas ជាមួយផលិតកម្ម SM Entertainment នឹងត្រូវបញ្ចប់ជាផ្លូវការ ចាប់ពីថ្ងៃទី ២៤ ខែមេសា តទៅ”។
“យើងខ្ញុំពិតជាឱ្យតម្លៃចំពោះពេលវេលាដែល Lucas បានចំណាយជាមួយយើង ចាប់តាំងពីថ្ងៃហ្វឹកហាត់ រហូតដល់ការបង្ហាញខ្លួនជាផ្លូវការ និងតាមរយៈសកម្មភាពផ្សេងៗរបស់លោក។ យើងខ្ញុំសន្យាថានឹងបន្តគាំទ្រ Lucas ចំពោះរាល់បញ្ហាប្រឈមនានានៅថ្ងៃខាងមុខ” SM Entertainment បានបន្ដដូច្នេះ។

នៅក្នុងសេចក្ដីបញ្ចប់ SM Entertainment បានសំណូមពរដល់អ្នកគាំទ្រថា៖ “យើងខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងបន្តតាមដាន និងគាំទ្រ Lucas ខណៈពេលដែលលោកចាប់ផ្តើមជំពូកថ្មីនៃជីវិត។ សូមអរគុណ”។ សូមរំឭកពីប្រវត្តិក្នុងវិថីខេប៉ុបរបស់ Lucas ឱ្យដឹងថា តារាប្រុសវ័យ ២៧ឆ្នាំរូបនេះ បានបង្ហាញខ្លួនដំបូងក្នុងនាមជាសមាជិកក្រុម NCT ក្នុងឆ្នាំ ២០១៨ មុនសម្រេចចិត្តដកខ្លួនចេញពីក្រុមក្នុងឆ្នាំ ២០២៣ ដោយសារបញ្ហាផ្ទាល់ខ្លួនមួយចំនួន។ លុះមកដល់ ឆ្នាំ២០២៦ តារារ៉េបចិនហុងកុងរូបនេះ ក៏បានចែកផ្លូវជាមួយនឹងផលិតកម្ម SM Entertainment៕

