បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party  ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុងសម័យមុន និងសម័យបច្ចុប្បន្ន បន្ថែមដោយការកោតសរសើរទៅលើក្រុមខេប៉ុប BTS។

Advertisement

តារាចម្រៀងវ័យ ៣២ឆ្នាំ បាននិយាយថា៖ “កាលពីពេលនោះ ពួកយើងមិនមានក្បាច់រាំដែលបង្កើតឡើងយ៉ាងហ្មត់ចត់ បត់ឆ្វេងបត់ស្តាំ ឬអ្វីបែបនោះទេ។ ដូច្នេះវាមានភាពខុសគ្នាខ្លាំងណាស់។ នៅក្នុងសម័យកាលនីមួយៗ យើងតែងតែមាន Boy Band ប៉ុន្តែក្រុមទាំងនោះមានលក្ខណៈខុសៗគ្នា”។

Niall Horan បានលើកតួយ៉ាងរបស់ក្រុមខ្លួនថា៖ “ដូចជាពួកយើង គឺមិនបានស្លៀកសម្លៀកបំពាក់ពណ៌សសុទ្ធ ហើយធ្វើអ្វីៗក្នុងទម្រង់ដូចគ្នាទាំងស្រុងដូចជាក្រុម *NSYNC ឬ Backstreet Boys នោះឡើយ។ ពួកយើងគ្រាន់តែដើរទៅជុំវិញឆាកតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំគិតថាសម្រាប់ក្រុម K-Pop វិញ ពួកគេមានក្បួនខ្នាតច្បាស់លាស់ជាង ហើយពួកគេមើលទៅដូចជាកីឡាករអ៊ីចឹង”។

បន្ទាប់មក លោកបានលើកយកក្រុម BTS មកប្រៀបធៀបថា៖ “នៅពេលដែលអ្នកមើលក្រុម BTS រាំ អ្នកច្បាស់ជានិយាយថា អូខេ ខ្ញុំមិនអាចធ្វើអ្វីដូចដែលពួកគេកំពុងតែធ្វើនោះទេ គឺវាអស្ចារ្យខ្លាំង។ វាមើលទៅពិបាក តែវាអស្ចារ្យខ្លាំង”។

ដ្បិត ជាក្រុមដែលមិនមានក្បាច់រាំច្រើន តែចាប់តាំងពីចូលប្រឡូកក្នុងវិស័យចម្រៀង កាលពីឆ្នាំ ២០១០ One Direction បានបង្កើតប្រជាប្រិយភាព ទាញយកបេះដូងអ្នកស្ដាប់ពីជុំវិញសកល។ លុះមកដល់ឆ្នាំ ២០១៦ ក្រុមចម្រៀងប៉ុបមួយនេះបានសម្រេចចិត្តផ្អាកសកម្មភាពក្រុម ដោយបែរទៅផ្ដោតលើការងារផ្ទាល់ខ្លួន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា